ក្រសួងរ៉ែបើកឱ្យឯកជនដេញថ្លៃធ្វើអាជីវកម្មបូមខ្សាច់លើទីតាំងទំហំជាង២ពាន់ហិកតានៅខេត្តពីរ

ក្រសួងរ៉ែ និងថាមពល បានប្រកាសជ្រើសរើសក្រុមហ៊ុនធ្វើអាជីវកម្មល្បាយខ្សាច់នៅលើទីតាំងចំនួន ០៧កន្លែង លើផ្ទៃសរុបប្រមាណ ២១៤៣,២ ហិកតា ដោយក្នុងនោះ ៣ទីតាំងនៅខេត្តកោះកុង និង ៤ទីតាំងទៀតនៅខេត្តព្រះសីហនុ។ នេះបើយោងតាមលិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងរ៉ែ និងថាមពល។

ទីតាំងដែលស្ថិតក្នុងខេត្តកោះកុង រួមមាន ទីតាំងទី១ ស្ថិតនៅឃុំតានូន ស្រុកបូទុមសាគរ មានទំហំ ១០៩ហិកតា ទីតាំងទី២ ស្ថិតនៅឃុំអណ្តូងទឹក និងឃុំកណ្តាល ស្រុកបូទុមសាគរ មានទំហំ ៨៨២ហិកតា និងទីតាំងទី៣ ស្ថិតនៅឃុំដងពែង ឃុំជីខក្រោម និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានទំហំ ៤៦៤ហិកតា។

ចំណែកឯ ទីតាំងដែលស្ថិតក្នុងខេត្តព្រះសីហនុរួមមាន ទីតាំងទី១ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ មានទំហំ ៣១៨,៧០ហិកតា ទីតាំង២ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ មានទំហំ ៨១,៥០ហិកតា ទីតាំងទី៣ ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ មានទំហំ ៦០ហិកតា និងទីតាំងទី៤ ស្ថិតនៅឃុំរាម និងឃុំអូរជ្រៅ ស្រុកព្រៃនប់មានទំហំ ២២៨ហិកតា។

បើតាមលិខិតដដែលនេះ ក្រុមហ៊ុនដែលមានបំណងធ្វើអាជីវកម្ម ត្រូវដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ នៅនាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ ដោយភ្ជាប់មកជាមួយនូវច្បាប់ចម្លងវិញ្ញាបនបត្រពាណិជ្ជកម្មផងដែរ។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ ក្រសួងរ៉ែ និងថាមពល បានសម្រេចចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនចំនួន ២កន្លែង ដើម្បីបន្តរុករករ៉ែលើផ្ទៃដីសរុបជាង ២ម៉ឺនហិកតានៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]