ក្រសួងរ៉ែ៖ ការបូមប្រេងតំណក់ដំបូងនៅកម្ពុជាដោយក្រុមហ៊ុន KrisEnergy ពន្យារទៅខែមេសា ឆ្នាំក្រោយ

ក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ សម្រេចយល់ព្រមម្ដងទៀតលើសំណើរបស់ក្រុមហ៊ុន KrisEnergy ដែលសុំពន្យារពេលសម្រេចការបូមប្រេងតំណក់ដំបូងនៃអណ្ដូងអប្សរា ទៅខែមេសា ឆ្នាំ ២០២១ ទោះបីក្រុមហ៊ុននេះខកខានការសម្រេចការងារម្ដងហើយតាំងពីពាក់កណ្តាលឆ្នាំ ២០២០ នេះ។

ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា វិធានការចំពោះការខកខានបូមប្រេងឆៅ គឺផ្អែកតាមកិច្ចសន្យា ។

ឯកឧត្តមថ្លែងថា៖ «ក្រសួងបានអនុញ្ញាតហើយ តែដោយសារកូវីដធ្វើឱ្យមានការរាំងស្ទះការងារគាត់ខ្លះ… ហើយប្រសិនជារហូតដល់ថ្ងៃ៣០ខែបួន (មេសា) ឆ្នាំ២០២១ គាត់មិនអាចផលិតបានទៀត អាចនឹងមានវិធានការដកអាជ្ញាបណ្ណ»។

កាលពីថ្ងៃទី ១១ វិច្ឆិកា ក្រុមហ៊ុន KrisEnergy បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីពន្យារកាលបរិច្ឆេទផលិតប្រេងនៅប្លុក អេ នៃអណ្ដូងអប្សរា ក្រោយក្រុមហ៊ុនបានយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងការសម្រេចការងារ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ (អានបន្ថែម)

បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងពីខែមិថុនា ឆ្នាំ២០២០ នេះមកម្ល៉េះ តែដោយសារវិបត្តិកូវីដ រដ្ឋាភិបាលបានពន្យារទៅថ្ងៃទី ៣១ តុលាវិញ។

បន្ទាប់មកទៀត ដោយសារភាពយឺតយ៉ាវនៅតែបន្ត រដ្ឋាភិបាលបានដាក់កំហិតថាបើបូមប្រេងនៅតែមិនបាននៅក្នុងខែធ្នូ ២០២០ នេះទេ រដ្ឋអាចនឹងផ្អាកអាជ្ញាបណ្ណរុករកប្រេងរបស់ក្រុមហ៊ុននេះ ឬផាកជាពិន័យផ្សេងៗថែមទៀតផង។ ហើយក្រោយមកទៀត ក៏សុំពន្យារម្តងទៀតទៅខែមេសា ឆ្នាំ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]