ក្រសួងសាធារណការកំពុងសិក្សារកទីតាំងសាងសង់ស្ពានតភ្ជាប់ខេត្តក្រចេះ-កំពង់ធំ

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៣ ខែកក្កដា បានចុះសិក្សាស្វែងរកទីតាំងដើម្បីសាងសង់ស្ពានតភ្ជាប់ពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំដែលនឹងជួយចូលរួមចំណែកយ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូននៅកម្ពុជា។

ថ្លែងក្នុងកិច្ចសម្ភាសន៍បន្ទាប់ពីចុះត្រួតពិនិត្យពីស្ថានភាពផ្លូវលេខ៧ ខេត្តស្ទឹងត្រែង-ក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងកំពុងស្វែងរកទីតាំងអំណោយផលណាមួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដោយតភ្ជាប់ខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ។

តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ស្ពានមួយខ្សែនេះមានប្រវែង ១,៧៦១ ម៉ែត្រដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនដោយប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។

គម្រោងនេះ គឺស្ថិតក្រោមគម្រោងអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២០ ដោយឡែក ចំពោះការចាប់ផ្តើមសាងសង់វិញ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងនេះនឹងមិនអាចបើកការដ្ឋានសាសង់មុនឆ្នាំ២០២១នោះទេ។

ចំពោះទីតាំងជាក់លាក់ ក្រសួងកំពុងសិក្សានៅឡើយ ក៏ប៉ុន្តែ ស្ពានមួយខ្សែនេះ អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត នេះបើតាមប្រសាសន៍ដដែលរបស់ឯកឧត្តម ស៊ុន ចាន់ថុល ។

ក្រៅពីការសាងសង់ស្ពាននេះ ក្រសួងក៏បាននិងកំពុងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។ ជាក់ស្តែង ថ្មីៗនេះក្រសួងក៏កំពុងសិក្សាលទ្ធភាពសាងសង់ស្ពានថ្មីស្រឡាងនិងវែងជាងគេនៅកម្ពុជាដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]