ក្រសួងសាធារណការចាប់ផ្តើមពិគ្រោះយោបល់ជ្រើសរើសទីតាំងផ្លូវក្រវាត់ក្រុងទី៤

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ដើម្បីជ្រើសរើសរើសទីតាំងសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៤ ដែលផ្លូវមួយខ្សែនេះនឹងអាចឆ្លងកាត់ខេត្តចំនួន៤ នៃប្រទេសកម្ពុជា។

សិក្ខាសិលានេះធ្វើឡើង ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធចំនួន ៨ និងតំណាងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅប្រទេស ចំនួន ១០។

តាមរយៈ សិក្ខាសាលាពិគ្រោះយោបល់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៤​នេះ មានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់១៤ ស្រុក និង ៤ ខេត្ត រួមមាន  ​​៣ ស្រុកក្នុងខេត្តកំពង់ស្ពឺ ​១ស្រុកក្នុងខេត្តតាកែវ ៨ស្រុកក្នុងខេត្តកណ្តាល​ និង២ ស្រុកក្នុងខេត្តព្រៃវែង​។

ការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ គឺត្រូវបានធ្វើបទបង្ហាញដោយក្រុមហ៊ុន សាជីវកម្មផ្លូវ និងស្ពានចិន (CRBC) មកពីប្រទេសចិន នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។

គួរបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន កាលពីចុងខែកញ្ញានេះ បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការសិក្សាផ្លូវក្រវាត់ក្រុងទី៤ នេះហើយ។ (អានបន្ថែម)

ដោយឡែក ផ្លូវក្រវាត់ក្រុងទី៣ បច្ចុប្បន្នកំពុងស្ថាបនា ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]