ក្រសួងសាធារណការ គ្រោងបើកមជ្ឈមណ្ឌល់ផ្ដល់សេវារហ័សមួយទៀត នៅក្រុងព្រះសីហនុ

ក្រសួងសាធារការ និងដឹកជញ្ជូន គ្រោងបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មសាធារណការ ថ្មីមួយកន្លែងនៅក្រុងព្រះសីហនុ ដើម្បីបង្ខិតសេវាកម្មទៅកៀកនឹងប្រជាពលរដ្ឋ និងបង្កភាពងាយស្រួលក្នុងការផ្តល់សេវាកម្មយ៉ាងមានប្រសិទ្ធភាព។

មជ្ឈមណ្ឌលនេះ គ្រោងនឹងបង្កើតឡើងនៅខែ មីនា ខាងមុខ ដែលមានទីតាំងស្ថិតនៅផ្សារ Fury Mall ក្នុងក្រុងព្រះសីហនុ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងសន្និបាតក្រសួងកាលពីព្រឹកថ្ងៃទី ២៧ មករា។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «បន្តិចទៀត ប្រហែលជា ២ ខែ យ៉ាងយូរ គឺមួយទៀត នៅក្រុងព្រះសីហនុ នៅ Fury Mall។ ការផ្តល់ និងរៀបចំទីតាំងដើម្បីផ្តល់សេវាសាធារណៈ សេវាចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យមានតម្លាភាព ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យបានលឿន»។

បច្ចុប្បន្ន ក្រសួងបានបើកដំណើរការ មជ្ឈមណ្ឌលសេវាកម្មសាធារណការ ច្រើនកន្លែងរួមមាន នៅក្រសួងផ្ទាល់ ផ្សារទំនើបAeon Mall ទី១ Aeon Mall ទី២ Noro Mall និងនៅ Heritage Walk ក្រុងសៀមរាប។

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់បន្ថែមថា ក្រសួងនឹងបន្តរកទីតាំងផ្សេងៗទៀតដើម្បីផ្តល់សេវាទៅកៀកនឹង ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយចំណាយក្រៅផ្លូវការរបស់ប្រជាពលរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]