ក្រសួងសេដ្ឋកិច្ចដាក់កំហិតម្ចាស់អាជីវកម្មដីឡូតិ៍ត្រូវសុំលិខិតអនុញ្ញាតនិងអាជ្ញាប័ណ្ណឱ្យបានមុនដំណាច់ខែមេសា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអំពាវឱ្យគ្រប់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ (ពុះដីឡូតិ៍) ទាំងអស់ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូតិ៍ និងអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូតិ៍ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

ម្ចាស់អាជីវកម្មអដីឡូតិ៍ទាំងអស់ ដែលមានទំហំដីក្រោម១០,០០០ ម៉ែត្រការ៉េ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មដីឡូតិ៍ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ចំណែកឯ ម្ចាស់ម្ចាស់អាជីវកម្មដីឡូតិ៍ទាំងអស់ ដែលមានទំហំដីចាប់ពី១០,០០០ ម៉ែត្រការ៉េឡើង ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូតិ៍ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះ ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ ដែលមិនចូលរួមអនុវត្តតាមការអំពាវនាវនេះ ក្រសួង ឬ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចាត់វិធានការរដ្ឋបាល និងធ្វើការផាកពិន័យ ស្របតាមប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។

យោងតាមប្រកាសខាងលើ ក្នុងមាត្រា៤៤ បានចែងថា ការប្រកបអាជីវកម្មអភិវឌ្ឍដីឡូតិ៍ គ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬប្រកាសលក់មុនទទួលបានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរងពិន័យអន្តរការណ៍ពីក្រសួង ឬមន្ទីរចំនួន ៥០.០០០.០០០ រៀល។ ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ផាកពិន័យនេះ ត្រូវគុណទ្វេដង រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]