ក្រសួងសំខាន់២ រួមគ្នាអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្លាស្ទិកតាមគ្រឹះស្ថាន ដើម្បីបង្កើនផលិតភាពការងារ

ក្រសួងបរិស្ថាន និងក្រសួងការងារ​ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដែលនឹងនាំមកនូវបរិយាកាសល្អនៅកន្លែងធ្វើការ សំដៅដល់ការបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរ។

ពិធីចុះ MoUនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាទីស្តីការក្រសួងការងារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានចាត់ទុក MoU ខាងលើនេះថា ជាការរួមចំណែកយ៉ាងសំខាន់ ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅទូទាំងប្រទេសឱ្យបានជោគជ័យមួយកម្រិតទៀត​ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព ដើម្បីធ្វើឱ្យកម្ពុជាស្អាតតាមរយៈការដាក់ចេញនូវយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!»។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានលើកឡើងផងដែរថា MoUនេះ ជាកិច្ចសហការរួមគ្នា ក្នុងការធានានូវបរិយាកាសកន្លែងធ្វើការតាមសហគ្រាស និងគ្រឹះស្ថាននានាមានលក្ខណៈសមរម្យ ជួយជំរុញកំណើនប្រសិទ្ធភាព និងផលិតភាពការងារផងដែរ។ មួយវិញទៀតស្មារតី នៃ MoU នេះ ក៏នឹងជួយជំរុញការចូលរួម កាត់បន្ថយផលប៉ះពាល់ នៃសំណល់ប្លាស្ទិក ដែលបាននិងកំពុងប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលកំពុងបង្កហានិភ័យដល់បរិស្ថានខ្លាំង។

គួររំលឹកថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា មានបរិមាណសរុបចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម ថយចុះប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ ក្រសួងបរិស្ថាន បានអះអាងថា បរិមាណថយចុះនេះ បង្ហាញឱ្យឃើញថា ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កន្លងមកទទួលបានជោគជ័យ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]