ក្រសួងស្នើពលរដ្ឋឱ្យបញ្ឈប់សកម្មភាពកាត់បន្លាលួសសងខាងផ្លូវល្បឿនលឿនជាបន្ទាន់

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះទៅពិនិត្យ ពន្យល់ណែនាំបងប្អូនពលរដ្ឋឱ្យបញ្ឈប់នូវសកម្មភាពកាត់បន្លាលួសសងខាងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ខណៈផ្លូវនេះនឹងបើកឱ្យប្រើប្រាស់សាកល្បងឆាប់ៗនេះ។

នេះបើតាមការចុះពិនិត្យទីតាំងដែលទទួលរងការកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន របស់ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ព្រមទាំងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម ស៊ឹង សុគង់ បានឲ្យដឹងថា មន្រ្តីជំនាញបានចុះទៅពិនិត្យ និងពន្យល់ណែនាំ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវល្បឿនលឿន ជុំវិញករណីកាត់របងបន្លាលួសដើម្បីធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈជាដើម។

ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅដល់ទីតាំងផ្ទាល់ ហើយធ្វើការពន្យល់ណែនាំដល់ពលរដ្ឋឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់របងបន្លាលួសនេះ ព្រោះវាគឺជាទង្វើមួយដែលមិនត្រឹមត្រូវ និងអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនបាន។

សូមរម្លឹកថា ពាក់ព័ន្ធនិងការដាក់បន្លាលួសសងខាងផ្លូវល្បឿនលឿននេះដែរ គឺដាក់សម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់ ហើយឯកឧត្តម ស៊ុន ចាន់ថុល ក៏ធ្លាប់បានអំពាវនាវទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ និងបញ្ឈប់សកម្មភាពកាត់លួសនេះតទៅទៀត។

គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]