ក្រសួងឧស្សាហកម្មកំពុងព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត ដែលមិនធ្លាប់មានពីមុនមក ស្របតាមតម្រូវការកើនឡើង និងការរីកចម្រើនក្នុងប្រទេសកម្ពុជា។ នេះបើតាម​ការ​លើក​ឡើងរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ​​​របស់​ក្រសួង​ឧស្សាហកម្ម ក្នុងសន្និសីទ​សារ​ព័ត៌មាន​ស្តីពី «សមិទ្ធផល​សម្រេច​បានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា «ក្នុងដំណាក់កាលនេះ ក្នុងគោលដៅគ្រប់​គ្រងវិស័យ​ទឹកស្អាត​ឱ្យកាន់តែ​មាន​ប្រសិទ្ធិ​ភាព កាន់តែមានគុណភាព និងសេវាកម្មល្អ គឺយើងបានបង្កើតនូវ​សេចក្តីព្រាង​ច្បាប់ស្តីពីការ​គ្រប់គ្រងការ​ផ្គត់​ផ្គង់​ទឹកស្អាត»។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា សេចក្តីព្រាងច្បាប់នេះ បានឆ្លងកិច្ចប្រជុំអន្តរក្រសួងរួចរាល់ហើយ និង​ទទួល​​បានធាតុចូលយ៉ាងច្រើនពីក្រសួងពាក់ព័ន្ធនានា​។

ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមកត្រឹមខែកក្កដា ឆ្នាំ២០២២ អង្គភាពរដ្ឋាករទឹក ទាំងអង្គភាពរដ្ឋ និង​ឯកជន បានផលិតទឹកស្អាតបានចំនួន ១៦៣២​ ពាន់លានម៉ែត្រគូប ដែល​មានការ​កើនឡើង​រហូត​ទៅដល់ ៤៥,០៨% ប្រៀបធៀបនឹង ៥ឆ្នាំមុន។

ត្រឹមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅថា ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងទីប្រជុំជនចំនួន៩០% នឹងទទួលបានទឹកស្អាតប្រើប្រាស់ ហើយក្នុងឆ្នាំ២០៣០ ​ប្រជាពលរដ្ឋរស់នៅទីប្រជុំជន នឹងទទួលបាន​ទឹកស្អា​ត​ប្រើប្រាស់​១០០ % និងមានតម្លៃសមរម្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]