ក្រសួងឧស្សាហកម្មសហការជាមួយវិស័យឯកជនចង់បង្កើតវិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ទឹកស្អាត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា​ ជាមួយ​ Max Syndicate (តំណាងឲ្យEZE Asia)​ ចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទឹកស្អាតនៅកម្ពុជា។

នេះបើតាម​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នារវាងរវាងក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ (MISTI) ជាមួយ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃកម្ពុជា​​ (IBC)​ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

តាមរយៈ​កិច្ចសហប្រតិបត្តិការនេះ​ផងដែរ ភាគីទាំងពីរ​នឹងសហការលើវិស័យអាទិភាពមួយចំនួនទៀត​ដូចជា ការវិនិ​យោ​គ​​លើវិស័យទឹកស្អាត​ ការបង្កើត​សួន​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ​ និងការពង្រឹងមន្ទីរពិសោធន៍ឧស្សាកម្ម ជាដើម។

គួរបញ្ជាក់ថា កិច្ចសហការនេះ ធ្វើឡើង ក្រោមក្របខណ័ណ្ឌដៃគូរវាងរដ្ឋនិងឯកជន​(PPP) ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ជម្រុញវិស័យការវិនិយោគ​ ក៏ដូចជា​ពង្រឹងវិស័យឧស្សាហកម្ម​ និងពាណិជ្ជកម្មផងដែរ​ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]