ក្រសួង៖គម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំឈានដល់ដំណាក់កាលពិភាក្សាបច្ចេកទេសរវាងកម្ពុជា-កូរ៉េហើយ

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ភាគីកម្ពុជា និងមន្រ្តីជំនាញរបស់ប្រទេសកូរ៉េខាងត្បូង កំពុងពិភាក្សាបច្ចេកទេសលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ និងអរិយក្សត្រ។

ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងនៅថ្ងៃទី ២៥ កុម្ភៈនេះ ថាការពិភាក្សារវាងមន្រ្តីជំនាញ និងប្រទេសទាំងពីរ គឺផ្តោតទៅលើបច្ចេកទេសសិន ចំណែកឯព័ត៌មានលម្អិត នឹងត្រូវសិក្សាពេលក្រោយ។

ឯកឧត្តម ថ្លែងថា៖ «អត់ទាន់និយាយដល់កាលបរិច្ឆេទ និយាយពីតម្លៃ និងទីតាំងនៃការសាងសង់នោះទេ ព្រោះគេត្រូវការពេលវេលាសិក្សាបច្ចេកទេសសាងសង់ និងថវិកាបន្ថែមទៀត»។

«ជាទូទៅ ការពិភាក្សាអំពីបច្ចេកទេសនេះ គឺត្រូវជជែកវែកញែក មុននឹងចាប់ផ្ដើមសិក្សាជាផ្លូវការ» ឯកឧត្តមបានបន្ត។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ ធ្លាប់បានប្រកាសថា ប្រទេសកូរ៉េនឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]