ក្រុងសៀមរាបនឹងក្លាយជាក្រុងឆ្លាតវៃនៅឆ្នាំ ២០២២ នេះ ក្រោយJICA សិក្សាផែនការចប់

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងបញ្ចប់ផែនការដែលត្រៀមរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំ និងពិធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត និងភាគីជប៉ុន កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តធ្លាប់ស្នើឱ្យ JICA ជួយសិក្សាតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ ហើយឆ្នាំ ២០២០ កន្លងទៅ JICA ក៏បានបញ្ជូនក្រុមការងារសិក្សារបស់ខ្លួនមកធ្វើការសិក្សាបឋម និងប្រមូលព័ត៌មានសម្រាប់ដំណាក់កាលទី១ រួចហើយដែរ។ លោកបន្តថា ក្រោយJICA សិក្សារួច ខេត្តសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃអាស៊ាន។

គួរបញ្ជាក់ថា ជាក់ស្ដែងផែនការទីក្រុងឆ្លាតវៃសៀមរាប គឺកំពុងអនុវត្តដោយក្រុមការងារ JICA និង ក្រសួងដែនដីជប៉ុន ដែលនឹងធ្វើការលើគម្រោងផ្សេងគ្នា។ (អានបន្ថែម)

ទីភ្នាក់ងារ JICA នឹងអនវុត្ត ២ គម្រោង រួមមាន គម្រោងចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) និង គម្រោងសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើឋាមពលអាគុយ ( Smart Scooter )។

ដោយឡែក ក្រសួងដែនដីជប៉ុន នឹងជួយអនុវត្ត ២ គម្រោង គឺ គម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និង គម្រោងរៀបចំបណ្តាញកាមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction) ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]