ក្រុមហ៊ុនក្នុងវិស័យសំណង់នៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាបុគ្គលិកមានគម្លាតជំនាញការ

របាយការណ៍ស្ទង់មតិរួមមួយរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) បានបង្ហាញថាក្នុងឆ្នាំ២០១៧ គម្លាតជំនាញការងារនៅក្នុងវិស័យសំណង់មានកម្រិតខ្ពស់ជាងគេ ក្នុងចំណោមវិស័យពាណិជ្ជកម្មសំខាន់ទាំង១០។

គម្លាតជំនាញការងារ គឺជាស្ថានភាពមួយនៅពេលដែលបុគ្គលិកកំពុងបំរើការងារក្នុងក្រុមហ៊ុនណាមួយ មិនអាចបំពេញការងារតាមកម្រិតស្ដង់ដាររបស់ក្រុមហ៊ុនមួយនោះបាន។

របាយការណ៍ដែលមានចំណងជើងថា “Skills Shortages and Skills Gaps in the Cambodian Labour markets: Evidence from Employer Survey 2017″មួយនេះ គឺជាលទ្ធផលនៃការសម្កាសន៍ក្រុមហ៊ុនចំនួន៦០២ ស្ថាប័នមកពី ១០ វិស័យដែលជាតំណាងឱ្យគ្រឹះស្ថានសរុបចំនួន៤៦៧១គ្រឹះស្ថាននៅក្នុងប្រទេសកម្ពុជា (ផ្តល់ការងារដល់និយោជិកប្រមាណជាង៩៦២៧៩៧នាក់)។

របាយការណ៍នេះ បានអោយដឹងថាមាន៤៤ភាគរយនៃក្រុមហ៊ុនសំណង់ដែលបានចូលរួមក្នុងការស្ទង់មតិនេះបានជួបប្រទះបញ្ហាគម្លាតជំនាញការងារក្នុងក្រុមហ៊ុនរបស់ខ្លួន ដែលអត្រានេះគឺខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងវិស័យសំខាន់ៗទាំងអស់ ដែលមានអត្រាមធ្យមត្រឹមតែ២៩,៣ភាគរយ ប៉ុណ្ណោះ។

បន្ថែមពីនេះទៅទៀត ការស្ទង់មតិនេះក៏បានបង្ហាញថាក្នុងវិស័យសំណង់ គឺមានគម្លាតជំនាញការងារសំខាន់ៗចំនួន ៥រួមមាន៖ ១) ជំនាញទំនាក់ទំនងផ្ទាល់២) ជំនាញធ្វើការងារជាក្រុម៣) ជំនាញដោះស្រាយបញ្ហា៤) ជំនាញគ្រប់គ្រងយុទ្ធសាស្រ្ត និង ៥) ជំនាញគ្រប់គ្រងការិយាល័យរដ្ឋបាល។

ទោះជាយ៉ាងណា ដើម្បីជាការដោះស្រាយបញ្ហា មាន ៣២ ភាគរយនៃក្រុមហ៊ុនសំណង់ទាំងនោះ កាលពីឆ្នាំ ២០១៧ បានផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួន ។

ប៉ុន្តែសម្រាប់ផ្នែកវិជ្ជមានវិញ ក្រុមហ៊ុនចំនួន៥៨ភាគរយ គ្រោងនឹងណែនាំផលិតផលនិងសេវាកម្មថ្មី ក៏ដូចជាបច្ចេកវិទ្យាថ្មីដើម្បីពង្រីកឬផ្លាស់ប្តូរទីផ្សាររបស់ខ្លួន ដែលនេះអាចជាកត្តាធ្វើអោយវិស័យសំណង់មានការរីកចម្រើនជាងមុន។

គួរបញ្ជាក់ផងដែរ គោលបំណងនៃការស្ទង់មតិនេះ គឺដើម្បីសិក្សាពីស្ថានភាពជំនាញការងារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្តល់នូវប្រភពទិន្នន័យសំខាន់ៗសម្រាប់និយោជកដើម្បីពង្រឹងនឹងពង្រីកការវិនិយោគនិងបង្កើនការបណ្តុះបណ្តាលសំរាប់ជំនាញដែលកំពុងខ្វះខាត។

ទន្ទឹមនឹងនេះដែរ ថ្មីៗនេះអ្នកជំនាញមកពីស្ថាប័នរដ្ឋនិងស្ថាប័នឯកជនផ្សេងៗ ក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនអោយផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាការងារបន្ថែមសំរាប់និស្សិតនិងកម្មករ ជាពិសេសក្នុងវិស័យសំណង់ដើម្បីជាការជួយបង្កើនធនធានមនុស្សដែលមានចំណេះជំនាញនិងវិជ្ជាជីវៈច្បាស់លាស់ក្នុងវិស័យនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរ៉ែនិងថាមល និងក្រុមហ៊ុន Toyota ពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងកូនកាត់នៅកម្ពុជា

ឯកឧត្តម កែវ រតនៈ និងអគ្គនាយកក្រុមហ៊ុន Toyota ប្រចាំកម្ព […]

Bentley ឈ្នះពានរង្វាន់ Gold Stevie Award សម្រាប់បច្ចេកវិទ្យា AI ក្នុងវិស្វកម្ម

Bentley Systems បានឈ្នះពានរង្វាន់ Gold Stevie Award for […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]

វិនិយោគិនអាម៉េរិក ស្វែងយល់ពីបរិយាកាសវិនិយោគ និងគោលនយោបាយលើកទឹកចិត្តនៅកម្ពុជា

ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (A […]