ក្រុមហ៊ុនក្នុងស្រុកដំបូងគេ ប្រកាសពង្រីកសេវាអចលនទ្រព្យទៅកាន់ទីផ្សារពិភពលោក

ZPLAT INTERNATIONAL ដែលជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ដែលពង្រីកខ្លួនទៅកាន់ទីផ្សារអចលនទ្រព្យពិភពលោក ចាប់យកចំណែកទីផ្សារឱ្យកាន់តែធំ ស្របពេលដែលសេវាកម្មអចលនទ្រព្យសកលកំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់។

ZPLAT INTERNATIONAL នឹងបើកដំណើរការឆាប់ៗនេះ ដែលស្ថិតក្រោមគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd. (Z1 Group) ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

ការប្រកាសពង្រីកខ្លួនរបស់ក្រុមហ៊ុន ZPLAT INTERNATIONAL ស្របពេលដែលទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោកបានបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែង ប្រតិបត្តិការទិញ-លក់ក្នុងវិស័យអចលនទ្រព្យបូកបញ្ចូលគ្នានៅទូទាំងពិភពលោកសម្រេចបានទំហំទឹកប្រាក់ប្រមាណ ៧៥៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ ខែ (មករា-កញ្ញា) ឆ្នាំ២០២១។ ទំហំទឹកប្រាក់នេះកើន៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលដែលកូវីដ-១៩ ផ្ទុះឡើង។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន JLL ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

កំណើនប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅលើទីផ្សារអន្តរជាតិ បានបង្កើតឱកាសជាច្រើនដល់ប្រតិបត្តិករក្នុងវិស័យនេះដើម្បីពង្រីកខ្លួនក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការទាំងពេលបច្ចុប្បន្ន នឹងទៅអនាគត។

ដើម្បីឆ្លើយតបនូវកំណើននេះ ក្រុមហ៊ុន ZPLAT INTERNATIONAL កំពុងត្រូវការជ្រើសរើសអ្នកជំនាញវ័យក្មេងជាច្រើននាក់ដែលមានជំនាញផ្នែកអន្តរភាសា មកចូលរួមក្នុងគម្រោងសកលដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យដ៏សម្បូរបែប និងជាទីផ្សារអចលនទ្រព្យឈានមុខគេមួយនៅទូទាំង ១៩៥ ប្រទេសលើពិភពលោក។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេបមកកាន់អ៊ីម៉េល talent@zplat.com ។ មានតែបេក្ខជនជាប់ឈ្មោះប៉ុណ្ណោះ ទើបត្រូវបានអញ្ជើញមកសម្ភាសន៍។

ទំនាក់ទំនងលេខទូរស័ព្ទ៖ +855 61 876 333
គេហទំព័រផ្លូវការ៖ www.zplat.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]