ក្រុមហ៊ុនចិនគ្រោងបង្កើតរោងចក្រផលិតឧបករណ៍បំរើដល់វិស័យថាមពល

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អគ្គិសនីមកពីប្រទេសចិន Chint Group គ្រោងនឹងបង្កើតរោងចក្រផលិតឧបករណ៍បំរើដល់វិស័យថាមពលនៅកម្ពុជា នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងខាងលើ គឺត្រូវបានបញ្ជាក់ក្នុងជំនួបរវាងសម្តេច តេជោ ហ៊ុន សែន និងលោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Chint Group នៅថ្ងៃទី ទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅឯវិមានសន្តិភាព។

ក្រុមហ៊ុនខាងលើ មានគម្រោងវិនិយោគកសាងរោងចក្រផលិតឧបករណ៍ដែលបំរើការទៅលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើប ដូចជាត្រង់ស្វូ បន្ទះសូឡា និងគ្រឿងឧបករណ៍ផ្សេងៗទៀតដែលសម្រាប់ប្រើប្រាស់នៅក្នុងវិស័យងថាមពល។

ការវិនិយោគខាងលើនេះ តាមការបញ្ជាក់លើទំព័រហ្វ៊េសប៊ុកដដែល គឺនឹងជួយថែរក្សាការការពារការប៉ះពាល់បរិស្ថាន និងការសន្សំសំចៃអគ្គិសនី។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគម្រោងនេះ ហើយបានថ្លែងថា៖ «ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Chint Group ចំពោះការនិយោគនៅកម្ពុជា គឺបានបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្ម ដែលស្របទៅនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិន»។

ក្រៅពីគម្រោងខាងលើ កន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគទៅលើគម្រោងវារីអគ្គិសនីតាតៃ ដែលបច្ចុប្បន្ននេះកំពុងទទួលបានជោគជ័យ ហើយក្រុមហ៊ុនក៏កំពុងសម្លឹងឱកាសវិនិយោគបន្ត។

លោក Nan Cunhui បានថ្លែងថា៖«កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយដែលមានការរីកចម្រើន រួមទាំងកំណើនសេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការបន្តដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តទៀត ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា»។

ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែនបានបន្តថា ការវិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្រទាំង៤ ដែលក្នុងនោះមាន ធនធានមនុស្ស ផ្លូវ ភ្លើង និងទឹក។

បន្ថែមជាងនេះទៀត ក្រៅពីគាំទ្រដល់គម្រោងវិនិយោគខាងលើ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមហ៊ុនឲ្យធ្វើការវិនិយោគមិនត្រឹមតែសម្រាប់បំរើដល់ទីផ្សារកម្ពុជានោះទេ តែក៏ផលិតដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារដទៃទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]