ក្រុមហ៊ុនចិនគ្រោងបង្កើតអគារពាណិជ្ជកម្មតម្លៃ៥០០លានដុល្លារនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនចិនបានប្រកាសគម្រោងបង្កើតអគារពាណិជ្ជកម្មតម្លៃ៥០០លានដុល្លារអាមេរិកមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងអភិបាលខេត្តជាមួយនឹងក្រុមហ៊ុននៅឯប្រទេសចិន។

កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំតាមសារអេឡិចត្រូនិច តេឡេក្រាម ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង ប្រទេសចិនរបស់ឯកឧត្តម មានក្រុមហ៊ុនផលិតទូរសព្ទដៃនិងអភិវឌ្ឍអចលនទ្រព្យ OPPO និង VIVO បានចាប់អារម្មណ៍ចង់ធ្វើការវិនិយោគក្នុងខេត្តកំពង់ស្ពឺ ដែលក្នុងនោះ ក៏មានគម្រោងវិនិយោគបង្កើតអគារពាណិជ្ជកម្មតម្លៃ៥០០លានដុល្លារអាមេរិកក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

«ខ្ញុំបានជួបអ្នកវិនិយោគផ្ទាល់ ហើយគាត់ប្រាប់ខ្ញុំអញ្ជឹង [គម្រោងបង្កើតអគារពាណិជ្ជកម្ម] ប៉ុន្តែរឿងពិតត្រង់ណានោះ ខ្ញុំអត់ដឹងថាយ៉ាងណាដែរ ក៏ប៉ុន្តែគាត់ថាអញ្ចឹង» ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បែបនេះ។

ជាការកត់សម្គាល់ ខេត្តកំពង់ស្ពឺបាននិងកំពុងក្លាយជាកន្លែងប្រកបដោយសក្តានុពលនិងអំណោយផលសម្រាប់វិនិយោគិន ដោយមួយរយៈពេលចុងក្រោយនេះ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានកំពុងដំណើរការអភិវឌ្ឍន៍នៅខេត្តមួយនេះ។ ក្នុងនោះរួមមាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃ២ពាន់លានដុល្លារអាមេរិកដែលនឹងត្រូវឆ្លងកាត់ខេត្តកំពង់ស្ពឺរហូតដល់៨០គីឡូម៉ែត្រ។ (អានបន្ថែម)

ជាងនេះទៀត រោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមានអនុភាពផលិតអគ្គិសនីដល់ទៅ ៦០មេហ្គាវ៉ាត់ ព្រមទាំងរោងចក្រឧស្សាហកម្មជាច្រើនទៀត ក៏បាននិងកំពុងអភិវឌ្ឍក្នុងខេត្តនេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]