ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនផលិតកង់រថយន្ត Sailun Group ចាក់ទុនវិនិយោគប្រមាណ ២៦៨លានដុល្លារ បន្ថែមទៀត ដើម្បីបង្កើតរោងចក្រផលិតកង់រថយន្តដឹកទំនិញថ្មីមួយ បន្ថែមពីលើរោងចក្រផលិតកង់រថយន្តធម្មតាដែលមានស្រាប់ នៅក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន IR Journal កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក្រុមហ៊ុន Sailun Group ដាក់ផែនការផលិតឱ្យបាន ១,៦លានកង់ ក្នុងមួយឆ្នាំ ដើម្បីនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។
រោងចក្រថ្មីនេះ កំពុងត្រូវបានសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Qilu ទីក្រុងស្វាយរៀង។ តាមផែនការ ការសាងសង់នឹងបញ្ចប់ក្នុងរយៈពេល១៧ខែ។
ការសិក្សារបស់ក្រុមហ៊ុន បង្ហាញថា ការវិនិយោគនៅកម្ពុជាគឺមានសក្ដានុពលខ្ពស់ ព្រោះមានកម្លាំងពលកម្មគ្រប់គ្រាន់ តម្លៃកៅស៊ូទាប និងការនាំចេញនាំចូលនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ។
រោងចក្រនេះ គ្រប់គ្រងដោយក្រុមហ៊ុន China CART TIRE Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Sailun Group។
គួរបញ្ជាក់ថា ក្រុមហ៊ុន Sailun Group ជាក្រុមហ៊ុនដែលបានបង្កើតរោងចក្រផលិតកង់រថយន្តដំបូងគេនៅកម្ពុជា ដោយការសាងសង់រោងចក្រចំណាយពេល ២ ឆ្នាំ និងបានដាក់ដំណើរការផលិតកម្ម កាលពីចុងឆ្នាំ២០២១។ (អានបន្ថែម)