ក្រុមហ៊ុនចិនទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មតម្លៃ ១,១ ពាន់លានដុល្លារនៅកោះកុង

ក្រុមហ៊ុនម៉ៅការវិស្វកម្មចិន Sinosteel Engineering & Technology ទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មអានុភាព ៧០០ មេហ្គាវ៉ាត់ តម្លៃសរុបប្រមាណ ១,១ ពាន់លានលានដុល្លារ នៅខេត្តកោះកុង។ នេះបើយោងតាមសារព័ត៌មាន yicaiglobal.com ។

ក្រុមហ៊ុនចិននេះបានចុះហត្ថលេខាលើវិញ្ញាបនប័ត្រប្រតិបត្តិការថាមពលជាមួយ ក្រុមហ៊ុន Botum Sakor Energy ដែលជាក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាលពីសប្ដាហ៍មុននេះ។

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Sinosteel Equipment & Engineering នឹងទទួលប្រាក់សម្រាប់សាងសង់មុន ហើយនឹងទទួលខុសត្រូវលើការរចនា ការទិញគ្រឿងសំណង់ ឧបករណ៍ សម្ភារ សេវាកម្មដំឡើង និងការប្រគល់ទទួលជាដើម។

កិច្ចសន្យានេះ រួមបញ្ចូលទាំងការសាងសង់រោងម៉ាស៊ីនថ្មីចំនួន ៣៥០ មេហ្កាវ៉ាត់ និងរោងចក្រផលិតថាមពលបញ្ជូន និងស្ថានីយធ្យូងថ្ម។ ការងារសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ បន្ទាប់ពីការបើកការដ្ឋាន ហើយដំណាក់កាលទី២ នឹងបញ្ចប់ក្នុងរយៈពេល ៤៨ ខែ។

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់អំពីទីតាំងគម្រោងទេ ប៉ុន្តែបានបង្ហាញថាឡចំហាយពីរោងចក្រ នឹងត្រូវត្រូវបានបំពាក់ជាមួយប្រព័ន្ធធ្វើឱ្យត្រជាក់ដែលប្រើប្រាស់ទឹកសមុទ្រ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានសភាអនុម័តតាំងពី ខែមីនា កន្លងទៅ ដែលមានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាអ្នកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៍ Botum Sakor Energy នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]