ក្រុមហ៊ុនចិន DANONG គ្រោងវិនិយោគលើវិស័យកសិកម្មនៅខេត្តតាកែវ ដោយផ្តោតលើបសុសត្វ

ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Development Group មានគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ដោយផ្តោតសំខាន់លើបសុសត្វ និងផលិតផលកសិកម្មធំៗចំនួន៤ ប្រភេទ។ នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុន ជាមួយរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានបង្ហាញពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ។ លោកបានសង្កាត់ធ្ងន់ទៀតថា គម្រោងវិនិយោគមួយនេះនឹងផ្តោតលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ៤ប្រភេទ រួមមាន៖ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ  ការបង្កាត់ពូជនិងដាំពោត ការដាំដុះដំឡូងមី និងការចិញ្ចឹមជ្រូក និងគោ។

លោកបន្តថា សមាសធាតុសំខាន់ៗទាំងនេះ នឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

ជាការឆ្លើយតប ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅក្នុងខេត្តសាន់តុងរបស់ប្រទេសចិន។ ឯកឧត្តមបន្តថា ប្រសិនបើបានក្រុមហ៊ុនមកចូលរួម ចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ នោះវិស័យកសិកម្មរបស់ខេត្តនឹងរីកចម្រើនបានលឿន ហើយនឹងក្លាយជាគំរូ នៃការអភិវឌ្ឍន៍កសិឧស្សាហកម្មនៅកម្ពុជាផងដែរ។

ជាងនេះទៅទៀតលោក Zhao Shujie ក៏បានបញ្ជាក់បន្ថែមពីមូលហេតុដែលក្រុមហ៊ុនជ្រើសយកខេត្តកាកែវ ជាទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយសារខេត្តតាកែវ គឺជាខេត្តដ៏មានសក្តានុពលមួយ លើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនដ៏ធំមួយនេះ ធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចំនួន ៤ ដើម្បីបង្កើតជាតំបន់គំរូមួយនៅលើផ្ទៃដីប្រហែលជាង ១ម៉ឺនហិកតា ដែលក្នុងនោះមានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ ព្រមទាំងមានការចិញ្ចឹមសត្វគោយកជាសាច់ និងការសាងសង់នូវរោងចក្រកែច្នៃសម្រាប់ផលិតផលកសិកម្ម៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]