ក្រុមហ៊ុនជប៉ុនគ្រោងបំពាក់ភ្លើងបំភ្លឺបច្ចេកវិទ្យាវៃឆ្លាតតាមដងផ្លូវនានាក្នុងខេត្តកណ្តាល

ក្រុមហ៊ុនជប៉ុន មីនេបៀ Minebea (Cambodia) Co., Ltd មានគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងមានភាពសន្សំសំចៃខ្ពស់ នៅលើផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល ពិសេសទីក្រុងតាខ្មៅ នាពេលឆាប់ៗខាងមុខនេះ។

លោក តាកាហ្ស៊ី អាអូគី តំណាងក្រុមហ៊ុន Minebea (Cambodia) បានឱ្យដឹង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមហ៊ុនគ្រោងដំឡើងអំពូលភ្លើងLED ដែលសន្សំសំចៃអគ្គិសនីខ្ពស់ ប្រើប្រាស់បានយូរអង្វែង និងពិសេសអាចកំណត់កម្រិតភ្លឺបានតាមប្រព័ន្ធទំនើប។

លោកបន្ដថា អំពូលទាំងនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា ដែលមានបច្ចេកវិទ្យាខ្ពស់ និងប៉ះពាល់បរិស្ថានតិច។

ជាការឆ្លើយតប ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបង្ហាញការគាំទ្រគម្រោងនេះ ហើយអនុញ្ញាតឱ្យក្រុមហ៊ុនចុះសិក្សាឱ្យបានច្បាស់លាស់ ដើម្បីចូលរួមសន្សំសំចៃថវិកា និងធានានិរន្តរភាពនៃគម្រោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]