ក្រុមហ៊ុនជប៉ុនជាង ៥០ គ្រោងនឹងវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងនគរូបនីយកម្មនៅកម្ពុជា

ក្រុមហ៊ុនជប៉ុនចំនួន ៥២ ក្រុមហ៊ុនគ្រោងនឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឳកាសធុរកិច្ច និងចាប់ដៃគូវិនិយោគ នៅកម្ពុជា ទៅលើវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងតំណាងភាគីកម្ពុជានិងជប៉ុននៅឯក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពី ទី១១ ខែកុម្ភៈឆ្នាំ ២០១៩ កន្លងមកនេះ។

កិច្ចប្រជុំខាងលើគឺជាកិច្ចប្រជុំត្រៀមរៀបចំវេទិកាសាធារណៈនិងឯកជនស្តីពី «ការអភិវឌ្ឍន៍នគរូបនីយកម្ម រវាងកម្ពុជាជប៉ុន»ដែលធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងភាគជប៉ុន ព្រមទាំងតំណាងនៃសមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា គណៈវិស្វករកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា។

ថ្លែងក្នុងជំនួបខាងលើ ឯកឧត្តមបណ្ឌិត ប៉ែន សុផល បានលើកឡើងអំពីវត្តមាន របស់ក្រុមហ៊ុនវិនិយោគិនរបស់ជប៉ុនជាង ៥២ ដែលគ្រោងនិងជួបជាមួយ ក្រុមហ៊ុនជំនាញ និងមានសក្តានុពលលើវិស័យ លំនៅដ្ឋាន សំណង់ និងវិស័យអចលនទ្រព្យ របស់កម្ពុជាដែលគ្រោងនឹងមកចូលរួមក្នុងកម្មវិធី «សន្និសីទនៃវេទិកាស្តីពីការអភិវឌ្ឍនគររូបនីកម្ម» នាថ្ងៃទី ២៧ ខែកុម្ភៈខាងមុខនេះ។

ឯកឧត្តមបានបន្ថែមទៀតថា៖ « កាលពីឆ្នាំ២០១៨កន្លងមកនេះ ជប៉ុនបានកែសម្រួលច្បាប់ដោយអនុញ្ញាតិឲ្យនីតិបុគ្គលទាំងអស់អាចមានសិទ្ធិចេញមកសហការពាណិជ្ជកម្មជាមួយដៃគូក្រៅប្រទេសបានដោយផ្ទាល់ ដែលវានឹងអាចធ្វើឲ្យមានកំណើននៃក្រុមអ្នកវិនិយោគគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសលើវិស័យសំណង់ វិស្វកម្មបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងលំនៅដ្ឋាន»។

វិស័យទាំងពីរនេះគឺជាវិស័យចំបងមួយសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍនគររូបនីកម្ម ដែលកន្លងមកក្រុមហ៊ុនជប៉ុនធ្លាប់បានសិក្សាលើវិស័យនេះរួមមកហើយ ជាពិសេស ពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រព្រឹត្តិកម្មទឹកខ្វក់។

គួរបញ្ជាក់ផងដែរថា គម្រោងពាក់ព័ន្ធនឹងការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មបរិស្ថាន ដែលក្នុងនោះមាន ប្រព័ន្ធលូ បរិស្ថាន និងអាងប្រព្រឺត្តិកម្មទឹកកខ្វក់ នេះ គឺជាការស្នើរសុំរបស់ខាងភាគីជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដោយសារកម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មបរិស្ថាន ដែលទាមទារចាំបាច់នូវដៃគូវិនិយោគ និងធនធានមនុស្សក្នុងការចូលរួមអភិវឌ្ឍ ដើម្បីឆ្លើយតបការអភិវឌ្ឍតម្រូវការនគរូបនីយកម្មបច្ចុប្បន្ន។

ជប៉ុនជាប្រទេសមួយដែលបានចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ជាមួយប្រទេសកម្ពុជាក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលជាផ្នែកមួយក្នុងការជួយលើកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ ហើយសម្រាប់ជំនួបថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ ឯកឧត្តមបណ្ឌិត ប៉ែន សុផល សង្ឃឹមថា ការចូលរួមនិងជំនួប រវាងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនដែលមានសក្តានុពលលើវិស័យ សំណង់ លំនៅដ្ឋាន និងអចលនទ្រព្យរបស់កម្ពុជា នឹងអាចជួយឲ្យប្រជាជនខ្មែរមានការងារធ្វើ និងធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]