ក្រុមហ៊ុនដឹកជញ្ជូនរបស់មានតម្លៃធំជាងគេលើលោករបស់អាមេរិក ឈានជើងចូលទីផ្សារកម្ពុជាហើយ

ក្រុមហ៊ុនដឹកជញ្ជូនដែលមានបទពិសោធន៍ជាង ១៥០ ឆ្នាំ របស់អាមេរិក Brink’s បានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក WorldBridge Secure Logistics ដែលជាបុត្រសម្ព័ន្ធរបស់ WorldBridge Group (វើលដ៏ប្រ៊ីដ គ្រុប) ដើម្បីផ្ដល់សេវាដឹកជញ្ជូនសាច់ប្រាក់ និងរបស់មានតម្លៃប្រកបដោយសុវត្ថិភាពខ្ពស់នៅកម្ពុជា។

ពិធីប្រកាសជាផ្លូវការនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះ ធ្វើឡើងកាលពីថ្ងៃ ៩ កក្កដា កន្លងទៅ ដោយក្រុមហ៊ុនរួមគ្នាថ្មីនេះមានឈ្មោះថា Brink’s WorlBridge Secure Logistics។

លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានលើកឡើងថា តាមរយៈកិច្ចសហការនឹងធ្វើឱ្យក្រុមហ៊ុនទាំងពីរពង្រីកការដឹកជញ្ជូនសាច់ប្រាក់នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពជូនអតិថិជន។

លោក Gary Freedman ប្រធានប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន Brink’s បានអះអាងថា កម្ពុជាសាកសមនឹងយុទ្ធសាស្ត្ររួមរបស់ក្រុមហ៊ុនរបស់លោក ក្នុងការពង្រីកសេវាកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកបន្តថា អ្វីដែលក្រុមហ៊ុនត្រូវធ្វើ គឺផ្ដល់សេវាដឹកជញ្ជូនដ៏ល្អបំផុតជូនអតិថិជននៅកម្ពុជាប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។

បង្កើតឡើងនៅឆ្នាំ១៨៥៩ ក្រុមហ៊ុន Brink’s បានបម្រើសេវាដឹកជញ្ជូនសាច់ប្រាក់ និងរបស់មានតម្លៃប្រមាណ ១៥០ឆ្នាំ ហើយ។ ក្រុមហ៊ុនមានការិយាល័យចំនួន ៩០០ការិយាល័យ នៅប្រទេសចំនួន ១១០ នៅទ្វីបអាមេរិកខាងជើង អាស៊ី អឺរ៉ុប អាហ្វ្រីក អូសេអានី និងអាម៉េរិកឡាទីន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]