ក្រុមហ៊ុនបារាំងនឹងមកជួយសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីនៅភ្នំពេញ

ក្រុមហ៊ុនបារាំង MAN PrimeServ បានចុះហត្ថលេខាយល់ព្រមផ្ដល់សេវាសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីពីរោងចក្រថាមពល ២០០ មេហ្គាវ៉ាត់នៅជាយក្រុង មកទីក្រុងភ្នំពេញ រយៈពេល៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីសប្ដាហ៍មុន។

កិច្ចសន្យានេះ ត្រូវបានចុះរវាង ក្រុមហ៊ុនបារាំង MAN PrimeServ និងក្រុមហ៊ុន O&M company SchneiTec ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងរោងចក្រថាមពល C7 របស់អគ្គីសនីកម្ពុជា (EDC)។

ក្រុមហ៊ុនបារាំងមួយនេះ នឹងផ្គត់ផ្គង់គ្រឿងបន្លាស់លើគម្រោងរោងចក្រថាមពលនេះ ក៏ដូចជាផ្ដល់សេវាកម្មអ្នកជំនាញ និងដំណោះស្រាយឌីជីថល ក្នុងគោលបំណងធ្វើឱ្យការផ្គត់ផ្គត់អគ្គីសនីពីរោងចក្រ មកទីក្រុងភ្នំពេញ ដំណើរដោយមិនរអាក់រអួល។

លើសពីនេះ ប្រតិបត្តិការម៉ាស៊ីនភ្លើង នឹងគ្រប់គ្រងដោយអ្នកជំនាញបច្ចេកទេស ២៤ម៉ោងក្នុងមួយថ្ងៃ និងពេញមួយសប្ដាហ៍ ហើយក្រុមការងារជូនដំណឹងជាបន្ទាន់ក្នុងករណីដែលម៉ាស៊ីនដំណើរការខុសប្រក្រតី។

គួរបញ្ជាក់ផងដែរថា កាលពីខែ កញ្ញា កន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសហ្វាំងឡង់ Wärtsilä ក៏បានចុះហត្ថលេខាជាមួយនឹងអគ្គីសនីកម្ពុជា (EDC) លើគម្រោងរោងចក្រថាមពល C7 ស្ថិតនៅទីក្រុងភ្នំពេញ ដោយធានាផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]