ក្រុមហ៊ុនម៉ាកាវគ្រោងនឹងបើកកាស៊ីណូ និងរីសតថ្មីមួយនៅសៀមរាប

ក្រុមហ៊ុនម៉ាកាវមួយឈ្មោះថា Macau Legend Development Limited កាលពីពេលថ្មីៗនេះបានប្រកាសពីផែនការវិនិយោគរបស់ខ្លួនលើ មណ្ឌលកម្សាន្តនិងកាស៊ីណូថ្មីមួយក្នុងខេត្តសៀមរាប នេះបើតាមការរាយការណ៍របស់សារព័ត៌មាន GGR Asia។

គម្រោងនេះត្រូវបានលើកឡើងដោយលោក David Chow Kam Fai នាយកប្រតិបត្តិនៃក្រុមហ៊ុន Macau Legend Development Limited ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ៣០ ខែឧសភា កន្លងមកនេះ។

បើតាមការរាយការណ៍របស់សារព័ត៌មាន GGR Asia គម្រោងនេះគឺជាគម្រោងអភិវឌ្ឍចម្រុះដែលមានជាកាស៊ីណូនិងកន្លែងដែលបំរើសេវាកម្មបដិសណ្ឋារកិច្ចផ្សេងៗទៀត។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនពុំទាន់បានបញ្ជាក់ពីព័ត៌មានលម្អិតនៃគម្រោងនេះនៅឡើយ ប៉ុន្ដែបើយោងទៅតាមព័ត៌មានការផ្សព្វផ្សាយជាទ្រួសៗ គម្រោងនេះគ្រោងនឹងដាក់ឈ្មោះថា Hidden Legend ហើយនឹងសាងសង់ជាអគារ ៧ជាន់ មាន Dome នៅចំកណ្ដាលនិងហុំព័ទ្ធដោយអគារផ្សេងៗទៀត។

លោក David Chow Kam Faiបានថ្លែងនៅឯកិច្ចប្រជុំថា ក្នុងដំណាក់កាលនេះក្រុមហ៊ុនកំពុងធ្វើការចរចារទិញដីនៅក្នុងខេត្តសៀមរាប ដែលបច្ចុប្បន្នការចរចារជិតឈានដល់ការសម្រេចតាមគោលដៅហើយ ដោយគ្រប់យ៉ាងកំពុងដំណើរការក្រោមជំនួយពីក្រុមហ៊ុនច្បាប់អន្តរជាតិ។

លោកបានបន្តទៀតថាយើងនឹងព្យាយាមសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងលើដីធ្លីនិងទិសដៅអភិវឌ្ឍន៍ឲ្យបានក្នុងឆ្នាំនេះ។ ទន្ទឹមគ្នានេះដែរ ទាក់ទងនឹងព័ត៌មានលម្អិតនៃគម្រោងដូចជាទំហំនិងរយៈវេលានៃការសាងសង់ ក្រុមហ៊ុនរំពឹងថានឹងបើកបង្ហាញនៅក្នុងរយៈពេល ២ ទៅ ៣ខែខាងមុខនេះ។

ខេត្តសៀមរាបគឺជាខេត្តមួយក្នុងចំណោមខេត្តធំៗក្នុងប្រទេសកម្ពុជាដែលកំពុងតែមានសក្តានុពលនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សជា ពិសេសលើវិស័យទេសចរណ៍។ ដូច្នេះ វត្តមាននៃលំហូរចូលរបស់វិនិយោគិនពីបរទេសមកកាន់ខេត្តនេះគឺជាកត្តាជំរុញនិងជាមធ្យោបាយមួយផ្សេងទៀតដើម្បីជួយបង្កើនសន្ទុះសេដ្ឋកិច្ចរបស់ខេត្តនេះក៏ដូចជាប្រទេសកម្ពុជាទាំងមូលឲ្យកាន់តែរីកចម្រើនទៅមុខជាងនេះទៅទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]