ក្រុមហ៊ុនម៉ាឡេស៊ីគ្រោងនឹងវិនិយោគជាង ២០ លានដុល្លារលើរោងចក្រថាមពលពន្លឺព្រះអាទិត្យមួយនៅក្រុងបាវិត

ក្រុមហ៊ុន Astoria Solar Farm Sdn Bhd (ASF) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាថាមពលអគ្គីសនីឈានមុខគេរបស់ម៉ាឡេស៊ី Pestech កាលពីថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួនក្នុងការវិនិយោគជាង ២០ លានដុល្លារអាមេរិក លើគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ នៅក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីបានទិញភាគហ៊ុនពីក្រុមហ៊ុនក្នុងស្រុកមួយ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Pestech ក្រុមហ៊ុន ASF បានទិញភាគហ៊ុន ៩៤% របស់ក្រុមហ៊ុន Green Sustainable Ventures (Cambodia) Co Ltd ក្នុងតម្លៃ ៤ លានដុល្លារអាមេរិកដែលក្នុងនោះក្រុមហ៊ុន ASF នឹងមានសិទ្ធិស្របច្បាប់ពេញលេញក្នុងការអភិវឌ្ឍគម្រោងរបស់ពួកគេក្រោមសម្បទាន ២០ ឆ្នាំ។

កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវ សិទ្ធសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ២០ មេហ្គាវ៉ាត់ នៅក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets។

ប្រភពដដែលនេះក៏បានរាយការណ៍ផងដែរថា ទុនវិនិយោគសម្រាប់គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ គឺប្រមាណ ២០ លានដុល្លារអាមេរិក ហើយគម្រោងនេះរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការ នៅខែតុលាឆ្នាំ២០២០ ខាងមុខនេះ។

តាមរយៈការទទួលបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុកនេះ ក្រុមហ៊ុន ASF ក៏នឹងមានសិទ្ធិទទួលបានកិច្ចព្រមព្រៀងទិញលក់ថាមពលរយៈពេលវែងជាមួយអគ្គិសនីកម្ពុជា ក្រោមគំរូនៃការប្រតិបត្តិការនិងសាងសង់ ក្នុងតម្លៃ ៧,៦ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។

គួរបញ្ជាក់ផងដែរថា កកើតឡើងក្នុងឆ្នាំ ១៩៩១ ក្រុមហ៊ុន PESTECH ជាក្រុមហ៊ុនថាមពលឈានមុខគេមួយរបស់ប្រទេសម៉ាឡេស៊ី ដែលផ្តល់នូវសេវាកម្មស្នូលចំនួន ៤ រួមមានហេដ្ឋារចនាសម្ព័ន្ធបញ្ចូនថាមពល ការបង្កើតថាមពលនិងផ្លូវដែកអគ្គិសនី កម្មន្តបញ្ជូនថាមពល ក៏ដូចជាផលិតផលថាមពលនិងកម្មវិធីប្រព័ន្ធបង្កប់។ បច្ចុប្បន្នក្រុមហ៊ុននេះមានចំណែកទីផ្សារនៅក្នុង ២២ ប្រទេសទូទាំងពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]