ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង បោះទុនវិនិយោគជិត ១៨ប៊ីលានដុល្លារ នៅវៀតណាម

ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung បានបោះទុនវិនិយោគជិត ១៨ប៊ីលានដុល្លារ បង្កើតរោងចក្រ និងកន្លែងស្រាវជ្រាវ នៅប្រទេសវៀតណាម ក្នុងរយៈពេល២៤ឆ្នាំ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៧ ខែធ្នូ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងទុក ២៩%នៃទុនវិនិយោគសរុប សម្រាប់វិនិយោគនៅរយៈពេល៥ឆ្នាំចុងក្រោយ។

ក្រុមហ៊ុនSamsung បច្ចុប្បន្ន មានរោងចក្រ និងមជ្ឈមណ្ឌលស្រាវជ្រាវចំនួន៨ នៅវៀតណាម រកប្រាក់ចំណូលបានជិត ៦០,៥ប៊ីលានដុល្លារ ក្នុងរយៈពេល១០ខែ នៃឆ្នាំនេះ។

លោក Choi Joo Ho នាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំនៅប្រទេសវៀតណាម បានលើកឡើងថា ប្រាក់ចំណូលរយៈពេល១០ខែ មានកំណើន ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបញ្ជាក់ថា ប្រាក់ចំណូលកើនឡើងនេះ គឺសម្រេចបាន បើទោះបីជាមានបញ្ហាមួយចំនួនបានកើតឡើងក្នុងបរិបទនៃវិបត្តិកូវីដ១៩ក៏ដោយ។

បច្ចុប្បន្ន ក្រុមហ៊ុន Samsung កំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍តម្លៃ ២២០លានដុល្លារ ដែលជាមជ្ឈមណ្ឌលដំបូងបង្អស់ក្រុមហ៊ុនសាងសង់នៅក្រៅប្រទេស។

រូបភាពដោយ៖ e.vnexpress

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]