ក្រុមហ៊ុនយក្សខ្មែរចុះហត្ថលេខាជាមួយក្រុមហ៊ុនសឹង្ហបុរីសម្រាប់គម្រោងអភិវឌ្ឍន៍នៅខណ្ឌទួលគោក

ក្រុមហ៊ុនសិង្ហបុរី Hong Lai Huat បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយនឹងក្រុមហ៊ុនយក្សខ្មែរ The Royal Group ដើម្បីអភិវឌ្ឍគម្រោងអភិវឌ្ឍន៍ចម្រុះមួយនៅក្នុងខណ្ឌដែលកំពុងមានសក្កានុពលមួយ គឺខណ្ឌទួលគោកនៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រុមហ៊ុន Hong Lai Huat។

អនុស្សរណៈនៃការយោគយល់ខាងលើនេះគឺបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្នុងការអភិវឌ្ឍគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយនៅលើដីទំហំប្រមាណ ៨,២២១ម៉ែត្រការ៉េ ហើយកិច្ចព្រមព្រៀងនេះដែរនឹងចូលជាធរមានរយៈពេល ៣០ថ្ងៃ ក្រោយពីការចុះហត្ថលេខាដែលត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ក្រោមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន The Royal Group នឹងបោះទុនទៅលើដី (ម្ចាស់កម្មសិទ្ធិដី) ខណៈក្រុមហ៊ុន Hong Lai Huat នឹងធ្វើការរាប់រងទៅលើចំណាយសំរាប់ការអភិវឌ្ឍន៍ ការសាងសង់ ព្រមទាំងចំណាយប្រតិបត្តិការទាំងអស់ដែលស្មើទៅនឹងផលបូកនៃតម្លៃដីសរុបទៅតាមការព្រមព្រៀងរវាងភាគីទាំងពីរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Hong Lai Huat ក៏នឹងទទួលខុសត្រូវចំពោះការចំណាយទៅលើប្រតិបត្តិការផ្សេងៗ ដូចជាការរចនា ការសាងសង់ ការផ្សព្វផ្សាយ និងការលក់គម្រោងក្រោយបញ្ចប់ការសាងសង់។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ លោកបណ្ឌិត Johnny Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Hong Lai Huat បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ហើយភាពជាដៃគូមួយនេះនឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកផងដែរ»។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Hong Lai Huat គឺជាក្រុមហ៊ុនអចលនទ្រព្យដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ និងការអភិវឌ្ឍន៍កសិកម្មនៅក្នុងប្រទេសកម្ពុជានិងសិង្ហបុរី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]