ក្រុមហ៊ុនយក្សចិន Evergrande បង្ខំចិត្តប្រកាសលក់ទីស្នាក់ការកណ្តាលដើម្បីដោះបំណុលរយពាន់លានដុល្លារ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande កំពុងប្រកាសស្វែងរកអ្នកទិញ ទីស្នាក់ការកណ្តាល​របស់​ខ្លួន​នៅ​ហុង​កុង ក្នុងតម្លៃ ១,៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Nikkei Asia នៅថ្ងៃទី២៨ កក្កដា ២០២២។

តាមប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន CK Asset Holdings របស់មហាសេដ្ឋីហុងកុង Li Ka-shing បាន​ធ្វើ​ការ​ដេ​ញថ្លៃ China Evergrande Centre នៅហុងកុងក្នុងតម្លៃ ១,៧ពាន់លានដុល្លារ ដែលតម្លៃនេះ​ធ្លាប់​បាន​​ប្រកាសដាក់លក់ម្តងរួចមកហើយកាលពីឆ្នាំមុន។ ជាមួយគ្នានេះផងដែរ CK Asset នៅតែមានការព្រួយបារម្ភពី​បំណុល​ដ៏ណែន​ណាន់តាន់តាប់របស់ Evergrand ដែលអាចបង្កជាភាពស្មុកស្មាញដល់ប្រតិបត្តិការទិញ-លក់ អគារមួយនេះ។

សម្រាប់ក្រុមហ៊ុន Evergrande វិញ ធ្លាប់មានផែនការលក់អគារនេះជាយូរមកហើយ ក្នុងបំណងដើម្បីជួយសម្រួល ដល់ការដកខ្លួនចេញពីអន្ទាក់បំណុលដល់ទៅ ៣០០ពាន់លានដុល្លារ រួមទាំងមូលបត្របំណុលក្រៅប្រទេស ប្រហែលជា ២០ពាន់លានដុល្លារថែមទៀត។

ក្រៅពីផែនការលក់អគារ Evergrande នៅមានផែនការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញ នៅចុងខែ នេះផងដែរ។

កាន់តែធ្ងន់ជាងនេះទៀត ក្រុមហ៊ុននេះក៏កំពុងជួបនឹងរលកនៃភាពចលាចលថ្មីមួយ ដោយស៊ើបអង្កេតរកឃើញថា នាយកប្រតិបត្តិ និងជាប្រធានផ្នែក ហិរញ្ញវត្ថុរបស់ខ្លួន បានលួចបង្វែរប្រាក់កម្ចីចេញប្រមាណ ២ ពាន់លានដុល្លារ និងលាឈប់ពីតំណែងកាលពីសប្តាហ៍មុន។

កន្លងមក ក្រុមហ៊ុន Evergrande បានប្រឈមនឹងការប្តឹងផ្តល់ពីម្ចាស់បំណុល និងអ្នកផ្គត់ផ្គង់ដែលខឹងសម្បារ ជាខ្លាំង ចំពោះការខកខានជាច្រើនលើកជាច្រើនសារក្នុងការទូទាត់ប្រាក់កម្ចីឱ្យពួកគេ។

វិបត្តិបំណុលដ៏ធំមហិមាមួយនេះ បានធ្វើឱ្យគម្រោងលំនៅឋានជាច្រើនដែលមិនទាន់បញ្ចប់នៅទូទាំងប្រទេស បានបង្កជាកំហឹងដល់ម្ចាស់ផ្ទះ ដោយពួកគេគំរាមមិនព្រមបង់ប្រាក់ លុះត្រាតែគម្រោងត្រូវបានបញ្ចប់ ទើបពួកគេចាប់បន្តបង់។

ឯអ្នកផ្គត់ផ្គង់មួយចំនួនរបស់ Evergrande វិញធ្លាប់បានព្រមានថា ពួកគេនឹងឈប់បង់ប្រាក់កម្ចីទៅធនាគារ ដែលខ្លួនបានខ្ចីកន្លងមក ព្រោះ Evergrande មិនបានទូទាត់វិក័យប័ត្រជំពាក់ជាច្រើនដល់ពួកគេ។

ឈានចូលដល់ដំណាក់កាលដ៏តានតឹងបែបនេះ ប្រធានាធិបតី Xi Jinping បានប្រកាសថា រដ្ឋាភិបាលទីក្រុងប៉េកាំង បាននឹងកំពុងកៀងគរប្រាក់ ចំនួន ១ពាន់ពាន់លានយន់ (១៤៣ពាន់លានដុល្លារ) ដើម្បីផ្តល់ជាកម្ចីដល់គម្រោងអចលនទ្រព្យដែលកំពុងជាប់គាំង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អេស្ប៉ាញប្រើកម្មវិធីទំនើបមួយនេះដើម្បីសង់ផ្លូវរូងក្រោមដីនៅទីក្រុងម៉ាឌ្រីដ

វិស្វករនៃប្រទេសអេស្ប៉ាញបានបង្កើតវិធីសាស្ត្រមួយដោយប្រើកម […]

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]

ក្រសួងសាធារណការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍»

យុទ្ធសាស្ត្រជាតិក្នុងការលើកកម្ពស់គុណភាព សោភ័ណភាព និងសុវ […]

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែក […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]