ក្រុមហ៊ុនយក្សមួយគ្រោងដាំឈើ ១០លានដើម លើដីជិត១ម៉ឺនហិកតានៅកម្ពុជាក្នុងឆ្នាំនេះ

ក្រុមហ៊ុន Think Biotech ដែលជាក្រុមហ៊ុនរកស៊ីឈើធំជាងគេនៅកម្ពុជា គ្រោងនឹងដាំប្រភេទឈើអាជីវកម្ម ១០លានដើម បន្ថែមទៀត លើផ្ទៃដីសរុបជិត ១ម៉ឺនហិកតា នៅក្នុងឆ្នាំ២០២១ នេះ។ នេះតាមក្រសួងបរិស្ថាន កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លោក លី ឈូឆាង នាយកប្រតិបត្តិក្រុមហ៊ុន Think Biotech (Cambodia) បានឱ្យដឹងថា ក្នុងរយៈពេល ពីរខែ គឺខែឧសភា ដល់ខែសីហា នៃឆ្នាំ នៅឆ្នាំ២០២១ នេះ ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ ៨៥០០ ហិកតា ឬស្មើនឹងកូនឈើប្រមាណ ១០លានដើម។

ទន្ទឹមគ្នានេះ បើតាមផែនការជំហានទី១ ក្រុមហ៊ុននឹងដាំកូនឈើឱ្យបានប្រមាណ ១០០លានដើម ទៅ ១២០លានដើម លើផ្ទៃដីប្រមាណ ១០០ពាន់ហិកតា ត្រឹមឆ្នាំ ២០២៥។

លោក លី ឈូឆាង បញ្ជាក់ទៀតថា ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ ៣.៦លានដើមរួចហើយ លើផ្ទៃដីសរុបទំហំ ៣៤ ០០៧ ហិកតា ដែលជាដីព្រៃរិចរិលរបស់រដ្ឋ និងដីរបស់ស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើបឹងចារ នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

យ៉ាងណាមិញ ការដាំបន្ថែមនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យនានា ពិសេសវិស័យសំណង់ដែលកំពុងតែរីកដុះដាល។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា កម្ពុជាបាននិងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។

ឯកឧត្តមបន្តថា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ ២០២០ កម្ពុជាបានលក់ឥណទានកាបូនសរុបបានជាង ១១,៦ លានដុល្លារអាម៉រិក ពីការអភិរក្សព្រៃឈើនិងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។ ហេតុនេះ ការវិនិយោគចម្ការឈើដាំបានកាន់តែច្រើននឹងក្លាយជាដំណោះស្រាយមួយក្នុងការកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]