ក្រុមហ៊ុនយក្សអាមេរិកប្រកាសជ័យលាភីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២០

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗ បានប្រកាសឈ្មោះជ័យលាភីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២០ ។

ឈ្មោះជ័យលាភី ត្រូវបានប្រកាសក្នុងសន្និសីទប្រចាំឆ្នាំ Year In Infrastructure 2020 ដែលប្រារព្ធឡើងតាមប្រព័ន្ធអនឡាញជាលើកដំបូងបង្អស់កាលពីថ្ងៃទី ២០ និង ២១ តុលា កន្លងមកនេះ។

ក្នុងចំណោមអ្នកចូលរួមប្រកួតជាង ៣៣០ ក្រុមហ៊ុន ដែលមកពីជាង ៦០ ប្រទេសលើពិភពលោក គណៈកម្មការបានសម្រេចជ្រើសអ្នកឈ្នះចំនួន ១៩ រូប និងអ្នកទទួលរង្វាន់កិត្តិយលសចំនួន ១៥ រូប។

សន្និសីទហេដ្ឋារចនាសម្ព័ន្ធ ឬ Year In Infrastructure នេះ គឺជាកម្មវិធីដែល Bentley Systems រៀបចំឡើងជារៀងរាប់ឆ្នាំ ក្នុងគោលបំណងដើម្បីប្រមូលផ្ដុំអ្នកជំនាញ និងអ្នកដឹកនាំក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ពន្ធ័ឈានមុខគេនៅជុំវិញពិភពលោក ឱ្យមកជួបជុំពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទាក់ទង់និងបច្ចេកវិទ្យាថ្មីៗ និងសមិទ្ធផលនានាដែលគួរឱ្យចាប់អារម្មណ៍។

ក្នុងឆ្នាំនេះដែរក្រុមហ៊ុន Bentley Systems ក៏បានសហការជាមួយក្នុងក្រុមហ៊ុន Microsoft ជាលើកដំបូង ដើម្បីរៀបចំព្រឹត្តការណ៍ដំធំនេះតាមរយៈប្រព័ន្ធអនឡាញ។

ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ជារៀងរាល់ឆ្នាំតែងតែចូលរួមក្នុងកម្មវិធីនេះ ប៉ុន្តែសម្រាប់ឆ្នាំនេះ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យគឺជាសារព័ត៌មានពីកម្ពុជាតែមួយគត់ ដែលមានកិត្តិយសក្លាយភ្នាក់ងារសារព័ត៌មានដៃគូក្នុងកម្មវិធីដ៏មហិមានេះ។

ដើម្បីមើលបទបង្ហាញ និងគម្រោងដែលដាក់ប្រកួតរបស់បេក្ខជនចុងក្រោយ សូមចុចទីនេះ

ដើម្បីមើលបញ្ជីឈ្មោះអ្នកឈ្នះ សូមចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]