ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបោះទុន ៣៥ លានដុល្លារសាងសង់ផ្លូវប្រវែង ៧០គម នៅកោះរ៉ុង

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបោះទុន៣៥លានដុល្លារ សាងសង់ផ្លូវប៉េតង់ប្រវែង ៧០គីឡូម៉ែត្រ នៅលើកោះរ៉ុង ដែលនេះជាជំហានមួយនៃផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុង។

ផ្លូវបេតុង ប្រវែង ៧០គីឡូម៉ែត្រ នេះនឹងសាងសង់ដោយក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្រ្តាក់សិន ខូអិលធីឌី របស់ប្រទេសចិន ដោយកិច្ចព្រមព្រៀងសាងសង់នេះ ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី ១៤ កក្កដា នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គម្រោងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកា ៣៥លានដុល្លារ ហើយនឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីឆ្នាំ២០១០។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះរ៉ុង គឺជាការបង្ហាញវឌ្ឍនភាពថ្មីមួយទៀត ដែលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានខិតខំជំរុញគោលដៅអភិវឌ្ឍន៍របស់ខ្លួន ឆ្លើយតបទៅតាមកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលបានប្រគល់ជូន។

លោកថ្លែងថា៖ “មកទល់ពេលនេះ ក្រុមហ៊ុនមានសមិទ្ថិផលជាច្រើន ដូចជាបានចាប់ផ្តើមកសាងសណ្ឋាគារឥឡូវគឺបន្តការអនុវត្តកសាងផ្លូវប្រវែង ៧០គីឡូម៉ែត្រ ដែលបន្ទាប់ពីនោះ នឹងមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឲ្យការអភិវឌ្ឍជាច្រើនបន្តបន្ទាប់ទៀត ដូចជាអគ្គិសនី ទឹក ប្រលានយន្តហោះ ផងដែរ”។

សូមបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានកិច្ចសន្យាជួលកោះរ៉ុង៩៩ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីដ្ឋានទេសចរធម្មជាតិ។

កាលពីចុងឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានប្រកាសគម្រោងវិនិយោគប្រមាណ ២៨៥ លានដុល្លារ វិនិយោគរួមគ្នាជាមួយក្រុមហ៊ុនចិន Royal Galaxy Group អភិវឌ្ឍន៍កោះរ៉ុងទៅជារមណីដ្ឋានកម្រិតពិភពលោក។ ក្នុងគម្រោងវិនិយោគនោះ ក៏រួមបញ្ជូល ការកសាងអាកាសយានដ្ឋាន និងស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]