ក្រុមហ៊ុនវិនិយោគចិន ២ គ្រោងសង់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

រូបភាពតំណាង

ការវិនិយោគនៅកម្ពុជានៅតែមានដង្ហើម ទោះពីវិបត្តិកូវីដនៅមិនទាន់ស្ងប់ក្ដី ដោយមានក្រុមហ៊ុនចិនថ្មីចំនួន ២ គ្រោងសាងសង់រោងចក្របច្ចេកវិទ្យាអេឡិចត្រូនិក ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។

សេចក្ដីប្រកាសនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) កាលពីសប្តាហ៍មុន បានឱ្យដឹងថា បញ្ហាកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ដល់វិស័យនានា ហើយក៏ប៉ះពាល់ដល់បណ្ដាញការផ្គត់ផ្គង់ផងដែរ។ លើសពីនេះ ក្រុមហ៊ុនធំៗដែលកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏កំពុងទទួលរងឥទ្ធិពលផងដែរ។

យ៉ាងណាមិញនៅក្នុងវិបត្តិក៏នៅមានឱកាស ដោយមានក្រុមហ៊ុនវិនិយោគចិនធំៗ ថ្មីចំនួន ២ បានសម្រេចចិត្តវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ទោះបីមានបញ្ហាកូវីដកើតឡើងក៏ដោយ។

ក្រុមហ៊ុនទាំង ២ នេះរួមមាន ក្រុមហ៊ុន SEIKAWA (Cambodia) Technology Co., Ltd ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ប្លាស្ទិកសម្រាប់ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក និងក្រុមហ៊ុន WCFO (Cambodia) Co., Ltd ជាក្រុមហ៊ុនផលិតឧបករណ៍ហ្វាយប៊ឺអុបទិក និងនាំចេញទៅប្រទេសជប៉ុន និងអាមេរិក។

ប្រភពដដែលនេះបានបន្តថា៖ «ក្រុមហ៊ុនវិនិយោគទាំង ២ នេះ សម្លឹងឃើញថាកម្ពុជាជាប្រទេសមូលដ្ឋានមួយ ដែលងាយស្រួលសម្រាប់ហ្វឹកហាត់ កម្លាំងពលកម្មវ័យក្មេង តម្លៃទាប និងភាពអនុគ្រោះ ដែលជាឱកាសល្អក្នុងការវិនិយោគ ជាពិសេសក្នុងពេលដែលមានជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន»។
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទំហំពាណិជ្ជកម្មជាង ១ ពាន់លានដុល្លារ ហើយបាននាំចេញទំនិញតម្លៃ ២,៦៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]