ក្រុមហ៊ុនវិភាគអចលនទ្រព្យថៃគ្រោងនឹងពង្រីកអាជីវកម្មមកកាន់កម្ពុជា

ក្រុមហ៊ុនរាយនាម និង វិភាគអចលនទ្រព្យ (Property Technology) ដ៏ល្បីល្បាញមួយនៅប្រទេសថៃដែលមានឈ្មោះថា Baaniaកំពុងចរចាជាមួយដៃគូអាជីវកម្មដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។ ក្នុងនោះដែរពួកគេមានគោលបំណងចំបងគឺដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនក្នុងបណ្តាប្រទេសអាស៊ាន នេះបើតាមការរាយការណ៍របស់សារព័ត៌មានThe Nationរបស់ប្រទេសថៃ។

Baaniaគឺជាគេហទំព័រអនឡាញមួយដែលទាក់ទងនឹងការទិញលក់អចលនទ្រព្យបែបគ្រប់ជ្រុងជ្រោយមួយ ដែលផ្តល់សេវាកម្មដូចជា រាយនាមអចលនទ្រព្យដូចជាផ្ទះនិងខុនដូ ស្វែងរកអចលនទ្រព្យ រចនាប្លង់ផ្ទះ វិភាគទិន្នន័យតំរូវការនិងការផ្គត់ផ្គង់ ព្យាករណ៍ទីផ្សារ វិភាគតម្លៃអចលនទ្រព្យផ្ដល់ទិន្នន័យវិនិយោគ ក៏ដូចជាព័ត៌មានទាក់ទងនឹងកម្ចីទិញផ្ទះជាដើម។

សេវាកម្មនេះគឺដើម្បីអោយជួយអ្នកទិញអចលនទ្រព្យងាយស្រួលក្នុងការសម្រេចចិត្តមុននឹងធ្វើការវិនិយោគ ហើយសេវាកម្មនេះអាចប្រើប្រាស់បានដោយឥតគិតថ្លៃ។

Baaniaបច្ចុប្បន្នមានទិន្នន័យវិភាគលើគម្រោងជាង ១៣ ៦២២ គម្រោង ដែលក្នុងនោះមានជាលំនៅដ្ឋានសរុបចំនួន ២,២លានខ្នង និងប្លង់រចនាលំនៅដ្ឋានចំនួន ២៧ ២៩១ប្លង់ ជុំវិញប្រទេសថៃ ហើយកាលពីឆ្នាំមុនមានចំនួនអ្នកប្រើប្រាស់សេវាកម្មសរុបចំនួន ៣ លាននាក់។

លោក AnchanaVallipakornនាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Baania (Thailand) បានឱ្យដឹងនៅក្នុងសារព័ត៌មានThe Nationថាក្រុមហ៊ុនកំពុងចរចាជាមួយដៃគូរពាណិជ្ជកម្មដើម្បីពង្រីកអាជីវកម្មទៅកាន់ ៣ ប្រទេសក្នុងអាស៊ានរួមមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលទ្វេដងកាលពីឆ្នាំទៅមិញ។

គួរបញ្ជាក់ផងដែរថាសេវាកម្មបែបនេះមិនមែនជាសេវាកម្មថ្មីស្រឡាងសម្រាប់កម្ពុជានោះទេព្រោះមានក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងដំណើរការសេវាកម្មបែបនេះរួចមកហើយឧទាហរណ៍ដូចជា CBRE Cambodia និង Realestate.com.kh ។

ដូច្នេះមានការចោទជាសំណួរថាការមកដល់នៃក្រុមហ៊ុនវិភាគអចលនទ្រព្យក្រៅប្រទេសមកកាន់ប្រទេសកម្ពុជានេះគឺជាការបង្កើនការប្រកួតប្រជែង ឬ ជាការបង្កើនឱកាសទីផ្សារ ពោលគឺជារឿងវិជ្ជមានឬអវិជ្ជមានសម្រាប់ទីផ្សារកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]