ក្រុមហ៊ុនសិង្ហបុរីបានលុបចោលគម្រោងសណ្ឋាគារដំបូងបង្អស់របស់ខ្លួន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីឈ្មោះថា Hong Lai Huatបានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនិងលក់គម្រោងសណ្ឋាគារដំបូងបង្អស់របស់ខ្លួនដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ នេះបើយោងតាមលិខិតប្រកាសរបស់ក្រុមហ៊ុនចុះផ្សាយនៅលើគេហទំព័រផ្សារភាគហ៊ុនសិង្ហបុរី SGX។

យោងតាមលិខិតដែលបានចុះផ្សាយកាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងលើនេះ ក្រុមហ៊ុន PH One Development របស់ក្រុមហ៊ុនHong Lai Huat បានសម្រេចលុបចោលការលក់គម្រោងសណ្ឋាគារ D’s Seaview Hotel ដែលកន្លងមកក្រុមហ៊ុនបានលក់ទៅឲ្យភាគីអ្នកទិញតែក្រុមហ៊ុនមិនបានបញ្ចេញឈ្មោះនោះទេ។

ការលុបចោលកិច្ចព្រមព្រៀងលក់គម្រោង D’s Seaview Hotelតម្លៃរហូតដល់ទៅ ១៥.៧លានដុល្លារសិង្ហបុរីដែលស្មើទៅនឹង១១.៤៣លានដុល្លារអាមេរិកនេះគឺធ្វើឡើងបន្ទាប់ពីភាគីអ្នកទិញមិនបានគោរពទៅតាមកិច្ចសន្យា។

ក្នុងលិខិតប្រកាសដដែលក៏បានបញ្ជាក់ថា ក្រុមហ៊ុនHong Lai Huat បាននិងកំពុងពិនិត្យមើលឡើងវិញពីផលប៉ះពាល់ជារួមនៃការលុបចោលកិច្ចព្រមព្រៀងទិញនិងលក់គម្រោងសណ្ឋាគារកម្ពស់ ១០ ជាន់នេះដែលកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងកាលពីខែ មិនា ឆ្នាំ ២០១៨ កន្លងទៅនេះ។

យ៉ាងណាមិញ ការលុបចោលការលក់គម្រោងសណ្ឋាគារនេះគឺមិនបានប៉ះពាល់ដល់ដំណើរការនៃគម្រោងផ្សេងទៀតរបស់D’s Seaviewដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះធំជាងគេនៅខេត្តព្រះសីហនុនោះទេ។ ថ្លែងប្រាប់សារព័ត៌មានសិង្ហបុរី The Business Times តំណាងក្រុមហ៊ុនHong Lai Huatបានឲ្យដឹងថាដំណើរការលក់គម្រោងD’s Seaviewដែលរួមបញ្ចូលអគារលំនៅដ្ឋានចំនួន ៧៣៧ យូនីត និងអគារពាណិជ្ជកម្មចំនួន ៦៧ យូនីតនេះគឺកំពុងមានដំណើរការទៅមុខជាធម្មតាទេហើយការសាងសង់វិញគឺគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]