ក្រុមហ៊ុនសិង្ហបូរី HLH ចាប់ដៃគូនឹងក្រុមហ៊ុនក្នុងស្រុក គ្រោងរុករកធនធានរ៉ែនៅកំពង់ស្ពឺ

ក្រុមហ៊ុនយក្សសិង្ហបុរី HLH Group កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក HSC Group  គ្រោងនឹងធ្វើប្រតិបត្តិការរុករក និងជីកយករ៉ែ នៅខេត្តកំពង់ស្ពឺ។ នេះយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃចន្ទ។

អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group លោក Ong Jia Jing បាននិយាយថា៖ «ការបណ្តាក់ទុនរួមគ្នានេះ គឺត្រូវតាមយុទ្ធសាស្ត្រ និងមហិច្ឆតារបស់ក្រុមហ៊ុន ខណៈក៏នៅតែដំណើរការគម្រោងធំៗផ្សេងទៀត ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ទោះស្ថិតនៅក្នុងវិបត្តិកូវីដក្ដី»។

គួរបញ្ជាក់ថា នេះគឺជាការបណ្តាក់ទុនរួមគ្នាលើកទី ២ ដែលបង្កើតឱ្យមានការរុករករ៉ែក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់HLH Group នៅខេត្តកំពង់ស្ពឺ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១ម៉ឺនហិកតា។

គួរបញ្ជាក់ថា ក្រុមហ៊ុន HLH Group កន្លងមកបានវិនិយោគបង្កើតគម្រោងធំ ៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ពិសេសវិស័យក្នុងអចលនទ្រព្យនិងកសិកម្ម។ គម្រោងទាំងនេះរួមមាន មណ្ឌលកសិកម្មតម្លៃរាប់ពាន់លានដុល្លារនៅកំពង់ស្ពឺ គម្រោងទីក្រុងអូរ៉ាល់ស៊ីធី គម្រោងអភិវឌ្ឍចម្រុះ D’Seaview នៅក្រុងព្រះសីហនុ គម្រោង Royal Platinum នៅភ្នំពេញ និងគម្រោងផ្សេងៗទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]