ក្រុមហ៊ុនសំណង់កម្ពុជាជាច្រើនដាក់ចេញវិធានការការពារការរីករាលដាលនៃមេរោគកូរ៉ូណាទៅលើកម្មករ

វិស័យសំណង់នៅកម្ពុជា នៅតែបន្តដំណើរការ ទោះបីជាមានការព្រួយបារម្ភអំពីជំងឺរាតត្បាតនៃមេរោគកូវីដ១៩ ។ ការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាឥឡូវនេះ គឺជាកង្វល់ចម្បង រាប់តាំងពីសហគមន៍សាធារណៈដល់ឧស្សាហកម្មទាំងអស់ទូទាំងប្រទេស។ ឧស្សាហកម្មសំណង់ នៅតែប្រកាន់ខ្ជាប់តាមគោលការណ៍ណែនាំតឹងរឹងពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងក្រសួងការងារ។

នៅ អាខេថាយផ៍ខេមបូឌា (Archetype Cambodia ) ក្នុងនាមជាអ្នកពិគ្រោះយោបល់ផ្នែកសំណង់ សុខភាព និងសុវត្ថិភាពឯកជន នៅកន្លែងធ្វើការសំណង់ បញ្ហានេះ តែងតែជាអាទិភាពអាជីវកម្មរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនរឹតតែស្ទុះស្ទារអំពីបញ្ហាសុវត្ថិភាពការងារនេះច្រើនថែមទៀត ក្នុងកំឡុងពេលមានស្ថានភាពដ៏លំបាកនេះ។

ជាការឆ្លើយតបបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងដែលអាចកើតមាន និងការពារសុវត្ថិភាពរបស់កម្មករយើង យើងបានអនុវត្តតាមនីតិវិធី និងគោលការណ៍ណែនាំដូចខាងក្រោម៖

1. ការយល់ដឹងអំពីហានិភ័យជាមួយនឹងការបញ្ចូលការណែនាំអំពីសុវត្ថិភាពដល់កម្មករនិយោជិតទាំងអស់អំពីជំងឺថ្មី ផ្លូវចម្លងមេរោគ និងការអនុវត្តអនាម័យដែលបានណែនាំដូចជា៖ លាងដៃជាមួយសាប៊ូយ៉ាងហោចណាស់ឱ្យបាន ២០ វិនាទី ការប្រើប្រាស់ទឹកអនាម័យ ការជៀសវាងការប៉ះមុខ និងមាត់។

2. ការប្រើប្រាស់ម៉ាស់ដោយចាំបាច់ សម្រាប់កម្មករនីមួយៗ រួមទាំងការណែនាំអំពីរបៀបពាក់វាឱ្យបានត្រឹមត្រូវ និងវិធីយកវាចេញដោយសុវត្ថិភាព។

3. ការត្រួតពិនិត្យសីតុណ្ហភាពរាងកាយនៅច្រកចូលនីមួយៗនៃកន្លែងធ្វើការ។ កម្មករនិយោជិតណាដែលមានសីតុណ្ហភាពរាងកាយលើសពី ៣៧.៥ មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកន្លែងនោះទេ ហើយការជូនដំណឹងជាបន្ទាន់ ដែលត្រូវធ្វើឡើងចេញពីសន្តិសុខទៅអង្គភាពគ្រប់គ្រងការដ្ឋាន។

4. កាត់បន្ថយកម្លាំងពលកម្ម ឬឆ្លាស់វេនការងារក្នុងរយៈពេលយូរ ដើម្បីចៀសវាងការធ្វើដំណើរហួសចំណុះនៅច្រកទ្វារចូល កន្លែងជណ្តើរយន្ត អាហារដ្ឋាន កន្លែងលាងសម្អាត និងកន្លែងធ្វើការផ្សេងទៀត។

5. កាត់បន្ថយការចូលរួមសម្រាប់ការចុះត្រួតពិនិត្យទីតាំង ដោយកំណត់ចំនួនអ្នកចូលរួមតែម្នាក់។

6. រក្សាគម្លាតសង្គម ក្នុងចន្លោះពី ១ ទៅ ២ ម៉ែត្រ។

7. កាត់បន្ថយចំនួននៃការប្រជុំដោយផ្ទាល់ និងលើកកម្ពស់ការប្រើប្រាស់ឧបករណ៍ហៅទូរស័ព្ទតាមសន្និសីទ។ ប្រសិនបើការប្រជុំនៅតែត្រូវការចាំបាច់ នោះចូរកាត់បន្ថយរយៈពេលប្រជុំ ហើយផ្លាស់កន្លែងប្រជុំទៅកន្លែងបើកចំហ ប្រសិនបើអាច។

8. ដាក់ចត្តាឡីស័កកម្មករ ឬបុគ្គលិកណា ដែលបានប្រឈម ដែលត្រូវបានអះអាងបញ្ជាក់ ឬសង្ស័យថាមានផ្ទុកវីរុស Coronavirus ឬអ្នកដែលមានប្រវត្តិធ្វើដំណើរទៅតំបន់ដែលមានហានិភ័យឆ្លងខ្ពស់។

9. ដាក់ចេញនូវគោលការណ៍ណែនាំច្បាស់លាស់ និងអាចមើលឃើញនៅជុំវិញទីតាំង និងកន្លែង / ការិយាល័យដែលមានការតភ្ជាប់។

10. ថែរក្សាកំណត់ហេតុប្រចាំថ្ងៃរបស់កម្មករនីមួយៗ និងភ្ញៀវដែលចូលទៅក្នុងតំបន់សំណង់ ឱ្យបានសមរម្យ។

រាល់នីតិវិធី និងការណែនាំដែលបានរៀបរាប់ខាងលើ គួរតែត្រូវបានត្រួតពិនិត្យជារៀងរាល់ថ្ងៃ ដោយមន្រ្តីសុវត្ថិភាព ដែលមានទំនួលខុសត្រូវ ដើម្បីធានាថា កម្មករទាំងអស់ មានការយល់ដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ។ ក្រៅពីនេះ ក៏ត្រូវជំរុញឱ្យពួកគេ មានការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពដូចគ្នា នៅក្រៅម៉ោងធ្វើការជាមួយក្រុមគ្រួសារ មិត្តរួមការងារ មិត្តភក្តិ ឬបរិយាកាសសង្គម ផ្សេងទៀតផងដែរ។

“ថ្វីត្បិតថា បុគ្គលិកការិយាល័យរបស់យើង ភាគច្រើនកំពុងធ្វើការពីផ្ទះ និងអាជីវកម្មដទៃទៀតនៅក្នុងប្រទេស បានផ្លាស់ប្តូររបៀបធ្វើជំនួញក៏ដោយ ក៏ភាគច្រើនគម្រោងសំណង់របស់យើង នៅតែបន្ត។ ដើម្បីរក្សាជីវិតរបស់កម្មករ និងបុគ្គលិករបស់យើង យើងនឹងមិនទម្លាក់ចោលវិធានការត្រួតពិនិត្យបង្ការការឆ្លងកូវីដ ១៩ ឡើយ” លោក Michel Cassagnes នាយកគ្រប់គ្រងក្រុមហ៊ុន Archetype ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ដូច្នេះ។ លោកបានបន្ថែមថា“ វាចាំបាច់ក្នុងការបន្តហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប៉ុន្តែយើងក៏មិនធ្វើឱ្យប្រជាជន អតិថិជន និងអ្នកពាក់ព័ន្ធរបស់យើង ប្រឈមនឹងហានិភ័យដែរ”។

អំពី Archetype កម្ពុជា
ប្រតិបត្តិការតាំងពីឆ្នាំ ២០០៣ ដោយមាននិយោជិតជាង ៨៥ នាក់ Archetype កម្ពុជា គឺជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកសំណង់ឯកជនធំបំផុតមួយនៅក្នុងប្រទេស ដែលមានសេវាកម្មស្នូលក្នុងវិស័យស្ថាបត្យកម្ម និងផែនការរចនាសម្ព័ន្ធវិស្វកម្មមេកានិចនិងអគ្គិសនី វិស្វកម្មដំណើរការនិងបំពង់បង្ហូរប្រេង ការគ្រប់គ្រងគម្រោងនិងសំណង់ រួមជាមួយ ការគ្រប់គ្រងការចំណាយលើគម្រោង។ Archetype កម្ពុជា គឺជាសមាជិកនៃក្រុមហ៊ុន Archetype Group ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកសំណង់ពហុជំនាញដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០២ នៅទ្វីបអាស៊ី ដោយក្រុមស្ថាបត្យករ និងវិស្វករបារាំង៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]