ក្រុមហ៊ុនសំណង់និងសិក្សាគម្រោងប្លង់បានកើនឡើងជាង២០ភាគរយក្នុងរយៈ១ខែ

ចំនួនក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់នៅកម្ពុជាទាំងក្នុង និងក្រៅស្រុក បានកើនឡើងជាង២០ភាគរយក្នុងខែកក្កដា ឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំទទួលបានកាលពីថ្ងៃទី ២៩ ខែ សីហា បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ ២០១៩ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ចំនួន ៥៣ ក្រុមហ៊ុន ដែលនេះ គឺកើនឡើងចំនួន២០,៤៥ ភាគរយ បើធៀបទៅនឹងខែកក្កដា ឆ្នាំ ២០១៨ ដែលមានចំនួនត្រឹម ៤៤ ក្រុមហ៊ុន។

តាមតួរលេខខាងលើដដែល ក្រុមហ៊ុនសាងសង់ក្នុងស្រុក បានកើនឡើងចំនួន ២៥ ក្រុមហ៊ុន ចំណែកឯ ក្រុមហ៊ុនសាងសង់អន្តរជាតិវិញ គឺមានការកើនឡើងប្រមាណជា ២៧ ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាគម្រោងប្លង់អន្តរជាតិបានកើនឡើងចំនួន ១ ក្រុមហ៊ុន។

ក្រៅពីក្រុមហ៊ុនខាងលើ ក្រសួងក៏បានចុះបញ្ជីរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ចំនួន ៣ រូបផងដែរ ដែលក្នុងនោះស្ថាបត្យករមានចំនួន ២ រូប រីឯវិស្វករមានចំនួន ១ រូប។ ចំនួននេះ គឺបានធ្លាក់ចុះចំនួន ២ រូបបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។

គិតមកដល់បច្ចុប្បន្ននេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន ២ ៤៣៦ ក្រុមហ៊ុន ក៏ប៉ុន្តែ មានតែ ៩៩០ ក្រុមហ៊ុនប៉ុណ្ណោះ ដែលនៅមានសុពលភាព។ ចំណែកឯ រូបវន្តបុគ្គលសិក្សាគម្រោងប្លង់វិញ បច្ចុប្បន្នគឺមានចំនួន ២០៩ រូប ក្នុងនោះ មានស្ថាបត្យករចំនួន ១៤៤ រូប (បរទេស ៤ រូប) និង វិស្វករចំនួន ៦៥ រូប (បរទេស ១ រូប)។

គួរបញ្ជាក់ផងដែរថា វិស័យសំណង់នៅកម្ពុជាមានការកើនឡើងខ្លាំងក្នុងរយៈពេលប្រមាណជា ១០ ឆ្នាំ ចុងក្រោយនេះ ដែលក្នុងនោះ គិតត្រឹម ខែកក្កដា ឆ្នាំ ២០១៩ វិស័យនេះ ទទួលបានទុនវិនិយោគរហូតដល់ទៅ ៤៦.២៤ ពាន់លានដុល្លារអាមេរិក ដែលស្មើទៅនឹង ៤៦ ១៣០ គម្រោងសំណង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]