ក្រុមហ៊ុនសំណង់ និងអចលនទ្រព្យកម្ពុជា ចាប់ផ្ដើមឈានជើងចូលទីផ្សារហ៊ុនជាបន្តបន្ទាប់

ក្រុមហ៊ុនសំណង់ និងអចលនទ្រព្យកម្ពុជា ចាប់ផ្ដើមឈានជើងចូលទីផ្សារហ៊ុនជាបន្តបន្ទាប់ហើយ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានសម្រេចលើពាក្យស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធនៅលើទីផ្សាររបស់ក្រុមហ៊ុន JS Land Plc ដែលជាក្រុមហ៊ុនសំណង់ និងអចលនទ្រព្យទី២ ក្នុងទីផ្សារហ៊ុនកម្ពុជា។

ក្នុងសេចក្តីជូនដំណឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ CSX លើកឡើងថា ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការបាន ក្រុមហ៊ុនខាងលើត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មពីនិយ័តករមូលបត្រកម្ពុជាសិន និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត។

យោងតាម CSX ក្រុមហ៊ុននេះ ជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូ ដែលក្រុមហ៊ុនកំពុងតែដំណើរការសាងសង់គម្រោងថ្មីមួយទៀត ស្ថិតនៅខណ្ឌសែនសុខ ដែលជាតំបន់មានសក្តានុពលខ្ពស់។

ប្រភពដដែលបានឱ្យដឹងថា សម្រាប់ផ្នែកសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុន JS Land Plc គឺជាក្រុមហ៊ុនទី ២ ដែលបានស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៃផ្សារមូលបត្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុន DBD Engineering Plc។

យោងតាមតួលេខចុងក្រោយរបស់ CSX គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២១ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៣ ដែលរួមមានក្រុមហ៊ុនចំនួន៧ បានចុះបញ្ជីជាភាគហ៊ុន និង ៦ ទៀតបានចុះបញ្ជីជាសញ្ញាប័ណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ១៣ នេះបានប្រមូលទុនពីទីផ្សារមូលបត្រសរុបជាង ២៣៥ លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]