ក្រុមហ៊ុនហុងកុងគ្រោងបង្កើតទីក្រុងរណបនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនវិនិយោគនៅហុងកុង គ្រោងនឹងបង្កើតទីក្រុងរណប នៅខេត្តកំពង់ស្ពឺ ចំពោះទីតាំងពិតប្រាកដនោះ អភិបាលខេត្តសុំមិនបញ្ជាក់។ នេះបើយោងតាមឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឹ ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» កាលពីព្រឹកថ្ងៃទី ២០ កក្កដា ឆ្នាំ២០២០នេះ។

ឯកឧត្ដមបានមានប្រសាសន៍ថា៖ «ខ្ញុំបានទាក់ទងជាមួយនឹងអ្នកវិនិយោគនៅហុងកុង គឺគាត់មានគម្រោងបង្កើតទីក្រុងរណប ហើយក៏មានអ្នកវិនិយោគក្នុងស្រុកផ្សេងៗទៀត ដែលខ្ញុំកំពុងតែទាក់ទងសព្វថ្ងៃ ប៉ុន្តែដោយសារបញ្ហាកូវីដ យើងនៅទ្រឹង ដោយសារពួកគាត់ចូលមកអត់បាន។»

ឯកឧត្តមបន្តថា៖ «សព្វថ្ងៃយើងកំពុងតែធ្វើ តែបើសួរថា ធ្វើនៅទីណាយើងសុំលាក់សិន បើមិនចឹងអ្នកទៅទិញដីនៅតំបន់ហ្នឹងឡើងថ្លៃមិនខាន។»

សូមបញ្ជាក់ ក្នុងឆ្នាំ ២០១៩ ខេត្តកំពង់ស្ពឺបានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ១៨៨ គម្រោងមានក្រឡាផ្ទៃសំណង់សរុបទំហំ ៧០ម៉ឺន ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណច្រើនជាង ២១០លានដុល្លារអាមេរិក។ (អានបន្ថែម)

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីខែ ឧសភា ឯកឧត្តមក៏បានឲ្យដឹងថា ផ្ទៃដីនៅតំបន់កីឡដ្ឋានខេត្តកំពង់ស្ពឺ មានលក្ខណៈធំហើយស្អាតដូច្នេះ ខាងរដ្ឋបាលខេត្តគ្រោងនឹងកែប្រែតំបន់ទាំងនេះ ទៅជាទីប្រជុំជនទីក្រុងរណបផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]