ក្រុមហ៊ុនហុងកុង Century Entertainmentនឹង​ចាប់​ផ្តើម​អាជីវកម្ម​តុហ្គេមនៅកាស៊ីណូតារាសាគរ​ក្នុង​ខែ​កញ្ញាខាងមុខនេះ

ក្រុមហ៊ុនហុងកុង Century Entertainment International Holdings Ltd រំពឹងថា ខ្លួននឹងអាចចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមនៅក្នុងកាស៊ីណូថ្មីមួយនៅតារាសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា នៅចុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារវិបត្តិកូវីដកន្លងមក។

ក្រុមហ៊ុនបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ របាយការណ៍បានបង្ហាញថាប្រាក់ចំណូលធ្លាក់ចុះ ៧២,៥% ទៅ ២០០ ០០០ ដុល្លារហុងកុង (២៥៥០០ ដុល្លារអាមេរិក) ប៉ុន្តែគម្លាតនៃការខាតបង់គឺតូច ពី ៤៣លានដុល្លារហុងកុង (៥,៥ លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធ ២០២១ ដល់ ៣,៧ លានដុល្លារហុងកុង (៤៧១ ០០០ ដុល្លារ)។ ដូច្នេះក្រុមហ៊ុនក៏បានបញ្ជាក់ថាខ្លួននៅតែរក្សាសិទ្ធិក្នុងការដំណើរការតុហ្គេមចំនួនពីរនៅកាស៊ីណូ។

ប្រធាន និងជានាយកប្រតិបត្តិរបស់ Century Entertainment លោក Ng Man Sun ធ្លាប់បានលើកឡើងម្តងរួចហើយថាកាស៊ីណូនេះ នឹងត្រូវផ្លាស់ប្តូរទីតាំងពីក្រុងព្រះសីហនុមក​នៅ​តារា​សាគរវិញ។

លោកក៏បានបន្តថា ខាងក្រុមហ៊ុនត្រូវតែអនុវត្តផែនការបើកដំណើរការអាជីវកម្មតុហ្គេមនេះឡើងវិញនៅក្នុងតំបន់វិនិយោគតារាសាគរ និងកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមចាប់ពីខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តប្រព័ន្ធអេឡិចត្រូនិច និងបណ្តុះបណ្តាលបុគ្គលិកកាស៊ីណូបានរួចរាល់។

- Video Advertisement -