ក្រុមហ៊ុនអចលនទ្រព្យក្នុងតំបន់អាស៊ានកំពុងស្វែងរកដំណោះស្រាយស្ដារអាជីវកម្មពីវិបត្តិកូវីដ ១៩

អាជីវកម្មជាង ៨០ ភាគរយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបាន និងកំពុងស្វែងរកដំណោះស្រាយ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីសម្របខ្លួននឹងការរស់នៅរបៀបថ្មី (new normal) ក្នុងកំឡុងនិងក្រោយពេលវិបត្តិកូវីដ ១៩។ នេះបើយោងតាមការស្ទង់មតិរបស់ JLL។

ម្ចាស់អាជីវកម្មខ្លះ បានស្វះស្វែងរកដំណោះស្រាយគ្រប់វិធី ធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ខ្លួនដំណើរការទៅបាន ដែលក្នុងនោះរួមបញ្ជូលការបន្ថែមនូវវិធានការផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងវីរុសនេះផងដែរ។

របាយការណ៍ស្ដីពី «មគ្គុទេសក៍សម្រាប់ការរៀបចំកន្លែងធ្វើការ» បានបង្លាញអំពីគោលនយោបាយអាទិភាព សម្រាប់ទាំងរយៈពេលខ្លី និងរយៈពេលវែង រួមមានដំណោះស្រាយផែនការការដាក់គន្លាតសង្គម ការប្រើប្រាស់បច្ចេកវិទ្យាជំនួស និងមុខងារប្រតិបត្តិការមួយចំនួនទៀត។ វិធានការគឺដើម្បីជួយសម្រួលក្រុមហ៊ុនក្រៅស្រុក ដែលមិនអាចធ្វើដំណើរចេញចូលបាន ឱ្យនៅតែមានដំណើរការ។

ជាមួយនេះដែរ របាយការណ៍នេះ ក៏បានផ្ដល់នូវវិធីសាស្ត្រក្នុងការ រៀបចំឡើងវិញនូវទីតាំងការិយាល័យឲ្យស្របទៅតាមការរស់នៅរបៀបថ្មី ក៏ដូចជាការរចនាការិយាល័យឡើងវិញផងដែរ ដើម្បីជួយសម្រួលដល់អាជីវកម្មឱ្យដំណើរការបាន និងជួយបុគ្គលិកឱ្យមានការងារធ្វើក្នុងរយៈពេលវែង។

វិធានការទាំងនោះរួមមាន ការបង្កើតកន្លែងធ្វើការឯកជន ហ៊ុមព័ទ្ធតុធ្វើការនីមួយៗ កន្លែងសម្រាប់ទំនាក់ទំនងគ្នាដែលមានគន្លាតពីគ្នាគ្រប់គ្រាន់ ស្លាកសញ្ញាបញ្ចាក់ពីការបែងចែកកន្លែងឯកជន និងតំឡើងបច្ចេកវិទ្យារូបភាពកន្លែងរង់ចាំ និងកន្លែងទទួលភ្ញៀវផងដែរ។

- Video Advertisement -