ក្រុមហ៊ុនអចលនទ្រព្យល្បីបំផុតរបស់ចិន Evergrande កំពុងប្រឈមនឹងការលុបឈ្មោះចេញពីផ្សារហ៊ុនហុងកុង

China Evergrande Group ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលរបស់ប្រទេសចិន នឹងត្រូវដកឈ្មោះចេញពីផ្សារហ៊ុនហុងកុង ដែលនេះជាចំណុចសំខាន់មួយនៅក្នុងវិបត្តិអចលនទ្រព្យដែលកំពុងបន្តនៅប្រទេសចិន។ ការដួលរលំរបស់ក្រុមហ៊ុន Evergrande ដែលមានបំណុលជាង ៣០០ពាន់លានដុល្លារ កំពុងតែក្រើនរំលឹកយ៉ាងច្បាស់អំពីគ្រោះថ្នាក់នៃការបង្កើតបំណុលដ៏លើសលុប។

គួររំលឹកថា កាលពីឆ្នាំ២០០៩ តម្លៃភាគហ៊ុនរបស់ ក្រុមហ៊ុន Evergrande បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតនៃ ៣១,៣៩ដុលារហុងកុង មកនៅត្រឹមតែ ០,១៦៣ដុល្លារហុង។ អ្នកវិភាគបានកត់សំគាល់ថា ការដកឈ្មោះក្រុមហ៊ុន Evergrande ចេញពីទីផ្សារហ៊ុន ជាសញ្ញាមួយដែលបង្ហាញពីការបញ្ចប់នៃយុគសម័យនៃវិស័យអចលនទ្រព្យ ដែលធ្លាប់តំណាងឱ្យមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន។

នៅពេលដែលអ្នកអភិវឌ្ឍន៍ផ្សេងៗទៀតជាច្រើនកំពុងតស៊ូដើម្បីជៀសវាងនូវជោគវាសនាស្រដៀងគ្នានេះ ដំណើរការរបស់ Evergrande ត្រូវបានគេរំពឹងថា ត្រូវការពេលវេលាមួយទសវត្សរ៍ទៀត ទើបអាចងើបឡើងវិញបាន។

បច្ចុប្បន្ន ក្រុមហ៊ុន Evergrande អាចប្រមូលដើមទុនមកវិញបានត្រឹមតែ ២៥៥លានដុល្លារប៉ុណ្ណោះ ពីការលក់ទ្រព្យសកម្ម ពោលគឺតិចជាង ៤៥ ពាន់លានដុល្លារ នៃបំណុលសរុបរបស់ខ្លួន។

ស្ថិតក្នុងស្ថានភាពដ៏លំបាកលំបិននេះ អ្នកជំនាញបានព្រមានថា លទ្ធភាពនៃការងើបឡើងវិញរបស់ ក្រុមហ៊ុន Evergrande នៅតែអាក្រក់នៅឡើយ។ ខណៈអ្នកទិញកំពុងរង់ចាំផ្ទះដែលមិនទាន់សង់រួចរាល់ វិនិយោគិនដែលកំពុងគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Evergrande បានមើលឃើញថាក្តីសង្ឃឹមរបស់ពួកគេសម្រាប់ការស្តារឡើងវិញក៏កំពុងធ្លាក់ចុះខ្លាំង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]