ក្រុមហ៊ុនអន្តរជាតិល្បី ៤ ប្រកាសពង្រីកខ្លួនចូលផ្សារទំនើប ជីប ម៉ុង ២៧១ ដែលត្រៀមបើកឆាប់ៗនេះ

ក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិចំនួន៤ បានប្រកាសពង្រីកខ្លួនក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តាមរយៈពិធីអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ធ្វើឡើងនៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកមកពីប្រទេសជប៉ុន Kohnan ក្រុមហ៊ុនបម្រើសេវាកម្មម្ហូបអាហារដ៏ល្បីមកពីប្រទេសចិន Paradise Dynasty និងក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ពេញនិយមមកពីប្រទេសថៃ Jaspal។

លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា៖ «អនុស្សារណៈនៃការយោគយល់គ្នាពិតជាមានសារៈសំខាន់ខ្លាំងក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុន និងដៃគូសហការដើម្បីនាំយកផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកប្រើប្រាស់នៅកម្ពុជា។ កិច្ចសហការនាពេលនេះក៏បង្ហាញពីការជឿជាក់ និងទំនុកចិត្តរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងដៃគូសហការផងដែរ»។

លោកជំទាវ លី សុខឆេងឲ្យដឹងបន្ថែមថា តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំង៤ ខាងលើនឹងបើកសាខាក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាលម៉ល ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្មហើយត្រៀមបើកសាកល្បងនៅពាក់កណ្តាលខែកញ្ញានេះដើម្បីស្វាមគន៍ដល់សាធារៈជនចូលទស្សនា ដើរកម្សាន្ត និងទិញទំនិញឥតដែនកំណត់។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ស្ថិតនៅតំបន់ពាណិជ្ជកម្មដ៏មមាញឹក ពិសេសស្ថិតក្នុងគម្រោងលំនៅឋាន ជីប ម៉ុង លែនម៉ាក ២៧១ មានអ្នករស់នៅចំណូលខ្ពស់ជាច្រើន។ លើសពីនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជា «ពិភពនៃម៉ាកល្បីៗលំដាប់អន្តរជាតិ» ដែលភាគច្រើនជាម៉ាកថ្មីផ្តល់ជូន ផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង។

លោក Edlan Chua ប្រធាន​នាយក​ប្រតិបត្តិនៃក្រុមហ៊ុន Paradise Dynasty បានលើកឡើងថា៖ «បន្ទាប់ពីបានទស្សនា និងប្រតិបត្តិការផ្សារទំនើបលំដាប់ពិភពលោកជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍រួចមក យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងស្ងប់ស្ងែងចំពោះគម្រោងវិនិយោគដ៏ធំបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ យើងមានទំនុកចិត្តថា មណ្ឌលផ្សារទំនើបនេះនឹងក្លាយជានិមិត្តរូបថ្មីសម្រាប់ទីក្រុងភ្នំពេញ និងជាកន្លែងមានសក្តានុពលសម្រាប់ទីផ្សារលក់រាយ។ ក្រុមហ៊ុន Paradise Dynasty មានមោទកភាពក្នុងការក្លាយជាដៃគូសហការរបស់ មណ្ឌលផ្សារទំនើបដែលនឹងនាំបទពិសោធន៍ថ្មីៗទាក់ទាញសម្រាប់អតិថិជន»។

ក្នុងនោះ តំណាងនៃក្រុមហ៊ុន Jaspal ក៏បានលើកឡើងថា៖«ប្រទេសកម្ពុជាគឺជាទីផ្សារយុទ្ធសាស្រ្តដ៏សំខាន់មួយនៃការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Jaspal ហើយយើងមានទំនុកចិត្តលើភាពជាដៃគូជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែលថានឹងទទួលបានជោគជ័យ»។

ចំណែកតំណាងនៃក្រុមហ៊ុន Kohnan និង Samsung ក៏បានបង្ហាញនូវទំនុកចិត្តខ្ពស់ និងភាពជឿជាក់ ខ្លាំងចំពោះកិច្ចសហការនេះដែលនឹងជំរុញដល់ការរីកចម្រើនរួមគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមទាក់ទងតាមរយៈ ០៦៦ ៩២២ ៨៨៨/០៨៥ ៩២២ ៨៨៨​/០៩៣ ៩២២ ៨៨៨ ឬ

អ៉ីម៉ែល retailleasing@chipmong.com

ហ្វ៊េសប៊ុកផេក Chip Mong 271 Mega Mall https://www.facebook.com/chipmong271megamall

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]