ក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធី Software ផ្នែកហេដ្ឋារចនាសម្ព័ន្ធឈានមុខគេលើពិភពលោកគាំទ្រការ�

លោក Chris Barron ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Bentley

ចំណុចមួយដែលខ្ញុំមានអារម្មណ៍រំភើបបំផុតចំពោះកម្មវិធី Year in Infrastructure គឺពានរង្វាន់ Be Inspired Award សម្រាប់ការរីកចម្រើនរបស់ BIM ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ឆ្នាំនេះយើងបានបង្កើតកំណត់ត្រា។ យើងមានគម្រោងជាង ៤០០ មកពី ៥២ប្រទេស ទូទាំងពិភពលោកដាក់ពាក្យធ្វើជាបេក្ខភាពចូលរួមប្រកួត ហើយក្នុងនោះថ្ងៃនេះមានគម្រោងចំនួន ៥១ មានវត្តមាននៅទីនេះ។ ឆ្នាំនេះគឺគួរឲ្យចាប់អារម្មណ៍ណាស់ដែលយើងមានបេក្ខភាពចុងក្រោយជិតពាក់កណ្តាលមកពីអាស៊ីប៉ាស៊ីហ្វិក។ យើងមានចំណុចដូចគ្នាមួយត្រង់ថាពួកគេជឿថា មជ្ឈមណ្ឌលនៃការច្នៃប្រឌិតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការឈានទៅរកលក្ខណៈឌីជីថលគឺនៅអាស៊ី។ នេះជាលើកទីមួយសម្រាប់កម្មវិធី Year in Infrastructure នៅអាស៊ី ដូចនេះយើងពិតជាមានភាពរំភើប។

លោក Greg Bentley នាយកប្រតិបត្តិក្រុមហ៊ុន Bentley ៖

អាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរីនឹងបើកស្ថានីយទី៤ ថ្មីមួយនៅចុងខែនេះ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថា យើងគិតឆ្ងាយទៅមុខអំពីហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសសឹង្ហបូរី ហើយProject Wise Construction Management គឺត្រៀមជាស្រេចសម្រាប់ការប្រើប្រាស់ស្ថានីយទី៥ ដែលនឹងមានក្នុងពេលខាងមុខ។ ដូច្នេះដូចអ្វីដែលលោក Chris បានលើកឡើង វិទ្យាស្ថាន Bentley បានបញ្ចុះបញ្ចូលឲ្យកម្មវិធី Year in Infrastructure ប្រារព្ធធ្វើឡើងនៅទីនេះ ព្រោះថាមានតែការជំរុញហេដ្ឋារចនាសម្ព័ន្ធទេទើបយើងអាចជំរុញសេដ្ឋកិច្ចរបស់យើង ហើយដំណាក់កាលបន្ទាប់ គឺអាស្រ័យលើការជំរុញជំនាញវិជ្ជាជីវៈ និងអ្នកទាំងអស់គ្នា។

ដូចនេះ គេអាចលើកឡើងថា ប្រទេសសិង្ហបុរីមានហេដ្ឋារចនាសម្ព័ន្ធល្អបំផុតនៅក្នុងពិភពលោកហើយកិត្តិយស និងការជឿទុកចិត្តគឺបានទៅដល់គម្រោងដែលបំផុសគំនិតទាំងនេះក្នុងប៉ុន្មានឆ្នាំនេះ។ នៅប្រទេសសិង្ហបុរី អ្នកនឹងពេញចិត្តគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ ហើយខ្ញុំគិតថាភាគច្រើននៃអ្នកទាំងអស់គ្នានៅទីនេះដឹងថា អគារ Marina Bay Sands គឺជាអ្នកឈ្នះក្នុងការរចនាគ្រឿងបង្គុំនៅឆ្នាំ២០១០។

មូលហេតុដែលខ្ញុំនិយាយថាសិង្ហបុរីមានហេដ្ឋារចនាសម្ព័ន្ធល្អបំផុត គឺមហិច្ឆតារបស់ប្រទេសសិង្ហបុរីចំពោះអនាគតនៃហេដ្ឋារចនាសម្ព័ន្ធ និងការទៅដល់ចំណុចនោះយ៉ាងឆាប់រហ័ស។

ដូច្នេះនេះជាកន្លែងដ៏អស្ចារ្យ ជាពេលវេលាដ៏អស្ចារ្យ ហើយយើងនៅក្នុងក្រុមដ៏អស្ចារ្យមួយដែលត្រូវគិតអំពីការឈានទៅរកលក្ខណៈឌីជីថលសម្រាប់ការធ្វើឲ្យប្រសើរឡើងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ។

អនុសាសន៍របស់ McKinsey ចំពោះការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដោយការឈានទៅរកលក្ខណៈឌីជីថល:

1) ការសិក្សា និងកំណត់ទីតាំងភូមិសាស្រ្តជាក់លាក់ – ការបង្កើតផែនទីឌីជីថល និងការប៉ាន់ប្រមាណឆាប់រហ័ស)

2) គំរូព័ត៌មានសាងសង់ 5-D នៅជំនាន់ក្រោយ – ការរចនាកម្មវិធីសម្រាប់អនាគត

3) ការរួមបញ្ចូលនៃឌីជីថល និងភាពបទបែន – ការផ្លាស់ប្តូរទៅកាន់គម្រោងមិនប្រើក្រដាស ចាប់ពីការិយាល័យដល់កម្លាំងពលកម្ម

4) ការប្រើអ៊ិនធឺណេតជាស្ពានភ្ជាប់គ្រប់កិច្ចការ និងអ្នកវិភាគកម្រិតខ្ពស់ – ការគ្រប់គ្រងទ្រព្យសម្បត្តិឆ្លាតវៃ និងការធ្វើសេចក្តីសម្រេចចិត្ត

5) ការរចនា និងការសាងសង់ប្រកបដោយភាពធន់នាពេលអនាគត – ការរចនាជាមួយសម្ភារ និងវិធីសាស្រ្តអនាគត។

ពេលយើងពិចារណាពីកាលានុវត្តភាពធំជាងមុនដើម្បីឈានទៅរកអនាគតកាន់តែលឿន នោះគឺបរិស្ថាននៃការតភ្ជាប់ទិន្នន័យដែលយើងអាចហៅថា ‹‹បរិបទឌីជីថល›› ដែលយើងអាចពិនិត្យមើលនៅក្នុងទីក្រុងដែលប្រតិបត្តិការ ហើយសមាសធាតុ និងសម្ភារឌីជីថលគឺជារបស់ដូចគ្នាដែលដំណើរការនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ។

តើការឈានទៅរកលក្ខណៈឌីជីថល (Going Digital) មានន័យបែបណា? ឧទាហរណ៍ជាក់ស្តែងចំពោះការឈានទៅរកលក្ខណៈឌីជីថល គឺការដែលយើងមិនប្រើក្រដាស។ ហេតុអ្វីមិនប្រើក្រដាស? គឺព្រោះយើងចង់រក្សាទុកព័ត៌មានក្នុងទម្រង់ឌីជីថល ដោយយើងឃើញថាកម្មវិធីកុំព្យូទ័រអាចត្រូវបានប្រើសម្រាប់គោលបំណងលើសពីអ្វីដែលវាត្រូវបានបង្កើត។

ទីក្រុង Helsinki ជាទីក្រុងឈានទៅរកលក្ខណៈឌីជីថលរបស់ប្រទេសហ្វាំងឡង់។ ពួកគេប្រើប្រាស់កម្មវិធី Reality Modeling Software របស់យើងដើម្បីចាប់យក បង្កើត ថែរក្សា និងផ្គូរផ្គងវិស្វកម្មសម្រាប់ទីក្រុងដើម្បីគាំទ្រដល់តម្រូវការជាច្រើនរបស់ទីក្រុង ដើម្បីឲ្យបរិបទឌីជីថលត្រូវបានធ្វើឲ្យមានលក្ខណៈឌីជីថលតាមរយៈ Reality Modeling ។

នៅពេលយើងក្រឡេកមើលកាន់តែច្បាស់ជាឧទាហរណ៍ជាក់លាក់មួយសម្រាប់ស្ថានីយផ្លូវដែក ចំណុចស្នូលនៃសមាសភាគមួយដែលយើងអាចយល់ និងការខណ្ឌចែកប្រភេទនៃសមាសធាតុទាំងនេះ ហើយរួមបញ្ចូលគ្នាបង្កើតក្លាយជាសមាសធាតុឌីជីថល។ ដូច្នេះបរិស្ថានទិន្នន័យនឹងអាចតភ្ជាប់នូវបរិបទដែលយើងរស់នៅ និងធ្វើការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាហ្វ្រិកខាងត្បូងចាប់ដៃគូជាមួយ Bentley Systems ធ្វើទំនើបកម្មផ្លូវថ្នល់ ៥,០០០ គីឡូម៉ែត្រ

នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃខេត្ត Western Cape នៃប្រទេ […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

កម្ពុជាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ តាមរយៈវឌ្ឍនភាពថ្មីៗនៃបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍

គម្រោងស្ថានីយវាស់វែងអចិន្ត្រៃយ៍ CORS សម្រេចបានសមិទ្ធផលស […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]