ក្រុមហ៊ុនអាមេរិកនាំចូលនូវបច្ចេកវិទ្យាវិស្វកម្មថ្មីចុងក្រោយបំផុតមកកាន់ប្រទេសក�

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាវិស្វកម្ម (engineering software) ឈានមុខគេមួយលើពិភពលោក ឈ្មោះថា Bentley បានចូលរួមសហការណ៍ជាមួយក្រុមហ៊ុនក្នុងស្រុក CamES រៀបចំសិក្ខាសាលាមួយស្ដីពី “បច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ” ក្នុងគោលបំណងដើម្បីបានបង្ហាញនិងចែករំលែកចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យានិងប្រព័ន្ធគ្រប់គ្រងវិស្វកម្មថ្មីចុងក្រោយបំផុតដល់ព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះបានរៀបចំឡើងកាលពី ថ្ងៃទី ១២ ខែមិថុនា នៅឯសណ្ឋាគារភ្នំពេញ ដែលមានអ្នកជំនាញនៅក្នុងវិស័យផ្សេងៗមកពី Bentley និងអ្នកជំនាញក្នុងស្រុករួមមានវិស្វករ ស្ថាបត្យករអ្នកគ្រប់គ្រងគម្រោងសំណង់ និងអ្នកតំណាងពីក្រុមហ៊ុនវិស័យសំណង់ជាច្រើនបានចូលរួម។

ចំណុចសំខាន់នៃព្រឹត្តិការណ៍នេះគឺជាការណែនាំអំពីប្រព័ន្ធគ្រប់គ្រងដំណើរការសាងសង់របស់ Bentley ហៅថា “Building Information Modeling” ឬ BIM។ វិធីសាស្រ្ត BIM គឺជាប្រព័ន្ធគ្រប់គ្រងដំណើរការសាងសង់បែបឆ្លាតវៃមួយប្រភេទដែលអាចជួយដល់ស្ថាបត្យករ វិស្វករ និងអ្នកជំនាញ ក្នុងការគ្រប់គ្រង ការរៀបចំផែនការរចនាប្លង់ ព្រមទាំងការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធគម្រោងដែលពួកគេកំពុងទទួលខុសត្រូវឲ្យមានភាពរលូននិងមានប្រសិទ្ធភាពដោយប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របែបទំនើប។

ក្រៅពីប្រព័ន្ធ BIM អ្នកជំនាញក៏បានចែករំលែកបទពិសោធន៍ និងបច្ចេកទេសរបស់ពួកគេជាច្រើនទៀតទាក់ទងនឹងវិធីបង្កើនប្រសិទ្ធភាព ការគ្រប់គ្រងដំណើរការសាងសង់របៀបរចនាប្លង់ឲ្យបានល្អបំផុតនិងរបៀបសហការគម្រោងឲ្យមានប្រសិទ្ធភាពជាមុន តាមរយៈកម្មវិធីមួយចំនួនទៀតដូចជា MicroStation និង AECOsim ជាដើម។

“ជាការពិតណាស់ គោលបំណងនៃសិក្ខាសាលាថ្ងៃនេះគឺដើម្បីបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Bentley ដល់អ្នកជំនាញដែលពាក់ព័ន្ធនឹងវិស័យសំណង់នៅប្រទេសកម្ពុជា។ ប៉ុន្តែចំណុចដែលសំខាន់ជាងនេះទៀតគឺការចែករំលែកចំណេះដឹងដែលថ្មី និងទាន់សម័យរបស់យើងដល់អ្នកជំនាញក្នុងឧស្សាហកម្មនេះ ក្នុងការយកទៅប្រើប្រាស់ក្នុងគម្រោងរបស់ពួកគេ” លោក សួន ទិវា ដែលជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CamES បានឲ្យដឹងក្នុងកម្មវិធី។

ចំពោះក្រុមហ៊ុន Bentley គឺទើបតែចូលមកប្រទេសកម្ពុជាជាផ្លូវការ កាលពីខែមករា កន្លងមកនេះ គឺតាមរយៈក្រុមហ៊ុន CamES ដែលជាតំណាងនៅកម្ពុជា។ ចំពោះគម្រោងក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នកំពុងប្រើប្រាស់បច្ចេកវិទ្យារបស់ Bentley គឺគម្រោងស្ថានីយចែកចាយអគ្គិសនី ២៣០ គីឡូវុល នៅខេត្តកំពង់ចាម និងក្រចេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Bentley មានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលកន្លងមកមានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅលើពិភពលោករួមមាន ផ្លូវថ្នល់ស្ពានព្រលានយន្តហោះអគារខ្ពស់ក៏ដូចជារោងចក្រឧស្សាហកម្មនិងថាមពលបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរបស់ Bentley។

ចាប់តាំងពីបើកក្រុមហ៊ុនជាលើកដំបូងកាលពីឆ្នាំ ១៩៨៤ ក្រុមហ៊ុន Bentley មានបុគ្គលិកជាង ៣៥០០នាក់ នៅក្នុងបណ្តាប្រទេសជាង ៥០ដែលមានប្រាក់ចំណូលប្រចាំឆ្នាំជិត ៧០០លានដុល្លារ។ ចាប់តាំងពីឆ្នាំ ២០១២ មកក្រុមហ៊ុន Bentley បានវិនិយោគជាង ១ពាន់លានដុល្លារ ក្នុងការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាដែលថ្មី។

General Manager of Cam. E.S Co., Ltd. Soun Tivea

https://youtu.be/wIrcJxxOTg0

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប សម្រេចជាង ៩០% ហើយ

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) […]

កម្ពុជា និងវៀតណាម ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឆ្លងដែន ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា និ […]

អាហ្វ្រិកខាងត្បូងចាប់ដៃគូជាមួយ Bentley Systems ធ្វើទំនើបកម្មផ្លូវថ្នល់ ៥,០០០ គីឡូម៉ែត្រ

នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃខេត្ត Western Cape នៃប្រទេ […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]