ក្រុមហ៊ុនអាមេរិកយកខេត្តព្រះសីហនុជាទីតាំងដំបូងក្នុងការបណ្តុះអ្នកឯកទេសដីធ្លី ៣៨០០នាក់

ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានជ្រើសរើសខេត្តព្រះសីហនុ ជាខេត្តដំបូងគេបង្អស់បន្ទាប់ពីភ្នំពេញ ដើម្បីរៀបចំយុទ្ធនាការបណ្តុះជំនាញឯកទេសដីធ្លី ៣៨០០នាក់ទូទាំងប្រទេស ដែលនេះគឺជាជំហ៊ានឆ្លាតវៃមួយក្នុងការបង្កើនសក្តានុពលសេដ្ឋកិច្ចខេត្តព្រះសីហនុក៏ដូចជាសេដ្ឋកិច្ចប្រទេសតាមរយៈការបង្កើតការងារ។

កម្មវិធីនេះបានធ្វើឡើង កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Sokha Beach Resort Sihanouk Ville ដោយមានវាគ្មិនជំនាញ ៥រូប ចូលរួមចែករំលែកចំណេះដឹង និងអ្នកចូលរួមប្រមាណជិត ២០០នាក់។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) បានលើកឡើងនៅក្នុងសិក្ខាសាលានេះថា៖ «ខ្ញុំគិតថាក្រុមហ៊ុន Century 21 Zillion Holding ដែលកំពុងតែចាប់ទីផ្សារនៅក្រុងព្រះសីហនុនេះ គឺចំពេលវេលាល្អនៅក្នុងកាលានុវឌ្ឍភាពសេដ្ឋកិច្ច និងការអភិវឌ្ឍផងដែរ»។

«ដូច្នេះការផ្ដល់ឱកាសដល់អ្នកដែលនៅក្នុងតំបន់ គឺជំរុញឲ្យប្រជាជនមានការងារធ្វើ ជាពិសេសអ្នកដែលវ័យជំទង់ ឬចំណាស់ នៅពេលគាត់ទំនេរ គាត់អាចធ្វើការក្រៅម៉ោង ធ្វើជាអ្នកភ្នាក់ងារអចលនទ្រព្យបានដែរ ហើយទទួលបាននូវប្រាក់ចំណូលខ្ពស់»។

លោកបានបន្ថែមថា នៅពេលដែលប្រទេសកំពុងប្រឈមនឹងបញ្ហា ទីផ្សារអចលនទ្រព្យកាន់តែត្រូវការអ្នកជំនាញអចលនទ្រព្យច្រើនឡើងៗ ព្រោះអ្នកវិនិយោគនឹងប្រយ័ត្នខ្ពស់មុននឹងវិនិយោគ និងត្រូវការប្រឹក្សាពីអ្នកជំនាញអចលនទ្រព្យដែលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់។ ដូច្នេះ យុទ្ធនាការបណ្តុះជំនាញឯកទេសដីធ្លីនេះ នឹងកាន់តែជួយលើកកម្ពស់ដល់សេវាអចលនទ្រព្យ និងហិរញ្ញវត្ថុនៅខេត្តព្រះសីហនុឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

លើសពីនេះ អ្នកស្រី ហ្រ្គែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានថ្លែងថា៖ «ខេត្តព្រះសីហនុនាពេលអនាគតអាចក្លាយទៅជាទីក្រុងពាណិជ្ជកម្មអន្តរជាតិដូចសិនជិន ហើយនេះជាអ្វីដែលបងប្អូនក្នុងវិស័យអចលនទ្រព្យគួរស្វែងយល់ ហើយនេះក៏ជាឱកាសដែលបងប្អូនគួរចាប់យកអាជីពនេះដើម្បីក្លាយជាអ្នកឯកទេសដីធ្លីប្រចាំខេត្តព្រះសីហនុដែរ»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding នឹងបន្តធ្វើដំណើរទៅទូទាំងប្រទេស ដោយធ្វើយុទ្ធនាការនៅទូទាំង ១៤ខណ្ឌក្នុងក្រុងភ្នំពេញ និង២៤ខេត្តនៃប្រទេសកម្ពុជា។

ទាក់ទងនឹងគោលដៅ និងកាលបរិច្ឆេទសម្រាប់កម្មវិធីបន្ទាប់ ក្រុមហ៊ុននឹងមានការជូនដំណឹងជាមុនតាមបណ្តាញហ្វេសប៊ុករបស់ក្រុមហ៊ុន Century 21 Zillion Holding បណ្តាញសារព័ត៌មាននានា និងជាពិសេសបណ្តាញព័ត៌មានអចលនទ្រព្យ Z1NEWS ដែលជាដៃគូសហការផ្សព្វផ្សាយរបស់ក្រុមហ៊ុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]