ក្រុមហ៊ុនអ្នកអភិវឌ្ឍចំនួន ២៦ កំពុងប្រជែងគ្នាសាងសង់អាកាសយានដ្ឋានតម្លៃជាង៧០០ លានដុល្លារនៅប្រទេសឥណ្ឌូណេស៊ី

ក្រុមហ៊ុនអភិវឌ្ឍចំនួន ២៦ ចាប់អារម្មណ៍ចង់ដេញថ្លៃសាងសង់ និងប្រតិបត្តិការគម្រោងអាកាសយានដ្ឋានថ្មី ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងផ្លាស់ប្ដូរមុខមាត់អាកាសយានដ្ឋានចាស់ នៅលើកោះ Lombok ដើម្បីជំរុញវិស័យទេសចរណ៍នៅលើកោះនេះឱ្យរីកចម្រើនជាមុន។

គម្រោងអភិវឌ្ឍន៍ថ្មីតម្លៃ ៧០០ លានដុល្លារអាមេរិកនេះ បានទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេលើពិភពលោកជាច្រើន រួមមាន ក្រុមហ៊ុន Bechtel និង Vinci (ដែលកំពុងគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា)។

លើសពីនេះ ក៏មានក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានផ្សេងៗ រួមមាន Royal Schiphol ពីប្រទេសហូឡង់ អាកាសយានដ្ឋាន Incheon មកពីកូរ៉េ អាកាសយានដ្ឋាន Changi មកពីសិង្ហបុរី អាកាសយានដ្ឋាន GMR មកពីឥណ្ឌា អាកាសយានដ្ឋានម៉ាឡេស៊ី និងអាកាសយានដ្ឋាន Munich ក៏ចាប់អារម្មណ៍គម្រោងនេះផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Angkasa Pura ដែលជាអ្នកគ្រប់គ្រងអាកាសយានដ្ឋានចាស់ ក៏កំពុងស្វះស្វែងរកដៃគូ តាមរយៈការដេញថ្លៃ។ ក្រុមហ៊ុនអភិវឌ្ឍនឈ្នះការដេញថ្លៃ នឹងមានសិទ្ធិពង្រីក និងធ្វើប្រតិបត្តិការព្រលានយន្តហោះថ្មីនេះ ក្នុងរយៈពេល ៣០ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា បញ្ជីឈ្មោះអ្នកឈ្នះការដែញថ្លៃតង់ទីមួយ នឹងប្រកាសនៅខែមករាឆ្នាំក្រោយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]