ក្រុមហ៊ុន២ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី១.៦០០ហិកតាក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុនចំនួន២បានធ្វើការស្នើសុំអភិវឌ្ឍដីទំហំប្រមាណជា១.៦០០ហិកតាក្នុងខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសតាមរយៈការធ្វើអនុបយោគ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ។

តាមការចុះផ្សាយខាងលើ កាលពីថ្ងៃទី ៧ ខែ តុលា ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាទៅលើសំណើខាងលើនេះ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ អ្នកជំនាញរបស់សាលាខេត្ត ក៏ដូចជាមន្រ្តីនៃមន្ទីរដែលពាក់ពន្ធ័នានា។

ក្នុងនោះ ក្រុមហ៊ុន ធនិន ថារិទ្ធ អ៉ីមផតអិចផត ខូអិលធីឌី និងក្រុមហ៊ុន Central Gain Cambodia Co, Ltd បានសុំអនុញ្ញាតធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅជាដីកម្មសិទ្ធិអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់អភិវឌ្ឍស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំឱ្យមានការបង្កើតក្រុមការងារ ចុះសិក្សាស្រាវជ្រាវទីតាំងដីស្នើសុំធ្វើអនុបយោគខាងលើនេះ។

គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំងអាជីវកម្មពិសេសដែលរដ្ឋាភិបាល អនុញ្ញាតឲ្យវិនិយោគិនចូលមកធ្វើអាជីវកម្មក្រោមការការលើកទឹកចិត្តពិសេសដូចជា ការលើកលែងពន្ធ ក៏ដូចជាសេវាកម្មច្រកចេញចូលតែមួយសម្រាប់ការនាំចូលនិងនាំចេញ ជាដើម។

ជាក់ស្តែង រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានសម្រេចគាំទ្រឲ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដីជាង ៥៥ហិកតា នៅខេត្តព្រះសីនុ។ (អានបន្ថែម)

រូបភាពដោយ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពដោយ រដ្ឋបាលខេត្តព្រះសីហនុ
- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]