ក្រុមហ៊ុន ជីប ម៉ុង សាងសង់ផ្សារទំនើបដ៏ធំមួយនៅខណ្ឌសែនសុខ

ក្រុមហ៊ុន Chip Mong Retail ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប កាលពីថ្ងៃទី ១២ ខែកក្កដា បានរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ផ្សារទំនើបដ៏ធំមួយឈ្មោះថា ជីប ម៉ុង សែនសុខ នៅក្នុងខណ្ឌសែនសុខ។

ផ្សារទំនើបថ្មីមួយនេះ មានទីតាំងស្ថិតនៅទល់មុខគម្រោង ដឹផាកលែន សែនសុខ តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី។ ផ្សារទំនើបនេះនឹងមានផ្ទៃក្រឡាសរុបប្រមាណ ៤ ម៉ឺនម៉ែត្រការ៉េ ដែលនឹងផ្ដល់សេវាកម្មដួចជា ហាងលក់គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង ភោជនីយដ្ឋាន កន្លែកម្សាន្តកុមារ ហាងលក់សម្លៀកបំពាក់ទូទៅ សម្លៀកបំពាក់កីឡាប្រេនល្បីៗ ក្លឹបហាត់ប្រាណ ជាពិសេសរោងភាពយន្តដ៏ទំនើបទាន់សម័យ។

ការបើកផ្សារទំនើបថ្មីមួយនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកើនឡើងជាបន្តបន្ទាប់ ជាពិសេសសម្រាប់អ្នកដែលកំពុងរស់ក្នុងខណ្ឌសែនសុខទាំងអស់។

បើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនជីប ម៉ុង ផ្សារទំនើប ជីបម៉ុងសែនសុខនេះ រំពឹងថានឹងបញ្ចប់ការសាងសង់ ហើយនឹងបើកឲ្យដំណើរការនៅឆ្នាំ ២០២០ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនាកន្លងមកនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏ទើបនឹងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងរបស់ខ្លួនមួយនៅជិតវិទ្យាល័យបាក់ទូក ឈ្មោះថា Chip Mong Baktouk ដែលមជ្ឈមណ្ឌលនេះនឹងមានសេវាកម្មដូចជា ការិយាល័យសម្រាប់ជួល ហាងលក់ទំនិញ ធនាគារ និង ភោជនីយដ្ឋានដើម។

បើតាមប្រភពដដែលនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏គ្រោងនឹងវិនិយោគលើផ្សារទំនើបដទៃទៀតក្នុងឆ្នាំ ២០១៨ នេះ ផងដែរ។

ផ្សារទំនើប ជីប ម៉ុង សែនសុខ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]