ក្រុមហ៊ុន Archetype Cambodia ទទួលបានវិញ្ញាបនបត្រអគារបៃតង LEED Gold ដើម្បីឆ្ពោះទៅរកការសាងសង់អគារប្រកបដោយនិរន្តរភាព

ក្រុមហ៊ុន​ Archetype Cambodia ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកស្ថាបត្យកម្ម និងវិស្វកម្មឈានមុខគេ បានទទួលវិញ្ញាបនបត្រ ក្រោមប្រព័ន្ធវាយតម្លៃអគារបៃតង LEED v4.1 សម្រាប់ការប្រើប្រាស់ និងការថែទាំ៖ ប្រព័ន្ធវាយតម្លៃខាងក្នុងអគារ។

ការទទួលវិញ្ញាបនបត្រនេះបានសបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះការគ្រប់គ្រងបរិស្ថាន ​ ប្រសិទ្ធភាពនៃ​​​ធនធាន​ និង និរន្តរភាពដែលឈានមុខគេក្នុងដំណើរនៃឧស្សាហកម្មសំណង់បៃតង​នៅកម្ពុជា។

ក្រុមហ៊ុន Archetype Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ គឺជាក្រុមហ៊ុននាំមុខគេទៅលើ ការប្រឹក្សាយោបល់ផ្នែកសំណង់ ដោយផ្តល់នូវការរចនាប្រកបដោយនិរន្តរភាពដែលបំពេញតាមស្តង់ដារអន្តរជាតិ​ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិក្នុងស្រុក។ ជាមួយនឹងក្រុមបុគ្គលិកជាង ៨០នាក់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានបញ្ចប់គម្រោងដោយជោគជ័យរួមមានឧស្សាហកម្ម អចលនទ្រព្យ និងបដិសណ្ឋារកិច្ចជាង ១៤០ ដោយទទួលបានកេរ្តិ៍ឈ្មោះសម្រាប់ការច្នៃប្រឌិត និងរួមចំណែកដល់ការអភិវឌ្ឍន៍នៅទូទាំងប្រទេស។

ក្នុងពេលថ្មីៗនេះផងដែរ ក្រុមហ៊ុន Archetype Cambodia បានទទួលពានរង្វាន់ LEED Green Building Certification ដ៏មានកិត្យានុភាព ដោយសម្រេចបានកម្រិតGOLD ក្រោមប្រព័ន្ធ v4.1​សម្រាប់ការប្រើប្រាស់ និងការថែទាំ៖ ប្រព័ន្ធវាយតម្លៃខាងក្នុងអគារ ជាមួយនឹងលទ្ធផលទទួល ៧២ពិន្ទុ ។ លើសពីនេះទៅទៀតនោះ​ ក្រុមហ៊ុន Archetype Cambodia មានបំណងចង់ធ្វើការជាមួយក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីជួយឱ្យសម្រេចបាននូវឧត្តមភាពនៃអគារបៃតង។ លោក​ មីហ្សែល កាសាញ៖​​​ នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia បានសម្តែងនូវមោទនភាពចំពោះវិញ្ញាបនបត្រ LEED Gold របស់ក្រុមហ៊ុនថា “យើងកំពុងឈានមុខគេក្នុងការផ្លាស់ប្តូរក្នុងឧស្សាហកម្មសំណង់ ហើយការិយាល័យដែលមានវិញ្ញាបនបត្រ LEED របស់យើងគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាពនៅកម្ពុជា។ ក្រុមហ៊ុន Archetype គឺជាអ្នកបើកមុខនៅក្នុងដំណើរផ្លាស់ប្តូរអគារបៃតង ហើយយើងសូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមក្នុងចលនាមួយនេះទាំងអស់គ្នា។

ដំណើរការឆ្ពោះទៅយកវិញ្ញាបនបត្រ LEED ត្រូវបានដឹកនាំដោយ លោក​ Tran Huu Anh Tuan អ្នកគ្រប់គ្រងផ្នែកGreen Design នៃក្រុមហ៊ុន​ Archetype Group បានគូសបញ្ជាក់ពីវិធីសាស្រ្តដ៏ទូលំទូលាយរបស់ក្រុមហ៊ុនចំពោះនិរន្តរភាព ដែលរួមមានការធ្វើសវនកម្មថាមពលឆ្លងកាត់ ដើម្បីបង្កើនប្រសិទ្ធភាពថាមពលនៃប្រព័ន្ធអគារ និងសវនកម្មគុណភាពខ្យល់ក្នុងអគារ (IAQ) ដើម្បីធានាបាននូវបរិយាកាសក្នុងអគារដែលនាំមាន សុខភាពល្អ ផាសុកភាព និងប្រសិទ្ធភាពសម្រាប់បុគ្គលិក និងភ្ញៀវទាំងអស់។ លើសពីនេះទៀត ការគ្រប់គ្រងសំណល់រឹង និងគំនិតផ្តួចផ្តើមកែច្នៃឡើងវិញត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយកាកសំណល់ និងលើកកម្ពស់សេដ្ឋកិច្ចរាងជារង្វង់។

លោក Tran Huu Anh Tuan​​​ បានបន្តថា “យើងបានផ្តោតលើការផ្តល់អាទិភាពដល់មិត្តរួមការងារ និងដៃគូរបស់យើងជាមួយនឹងចំណេះដឹង និងឧបករណ៍ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងការប្រើប្រាស់ទឹក។ គោលការណ៍នេះត្រូវបានអនុម័តដើម្បីលើកកម្ពស់ ការអនុវត្តការសម្អាតមិនផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន និងការប្រើប្រាស់ផលិតផលជួយបរិស្ថាន រួមទាំងកាត់បន្ថយបន្ថែមទៀតនូវដានបរិស្ថាន របស់ក្រុមហ៊ុនរបស់យើង ។វិញ្ញាបនបត្រ LEED Gold របស់ ក្រុមហ៊ុនArchetype Cambodia គឺជាសេចក្តីថ្លែងការណ៍ដ៏មានអានុភាពនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវផ្នែកបរិស្ថាន។

ក្រុមការងារទាំងអស់នៅ ក្រុមហ៊ុនArchetype Cambodia មានមោទនភាពចំពោះសមិទ្ធិផលមួយនេះ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយអតិថិជន និងដៃគូរបស់ខ្លួនដើម្បីបង្កើតអនាគតប្រកបដោយនិរន្តរភាព។

ព័ត៍មានលម្អិត សូមទំនាក់ទំនង Ms Sara Duong (Business Development Manager), email: Sara.duong@archetype-group.com​ /០១៧ ៣៣៣ ០៥៣

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]